• 2020-08-26 08:04:55
  • ព័ត៌មាន

ចេញលទ្ធផលក្រុមហ៊ុនលក់ទូរសព្ទបានច្រើនជាងគេប្រចាំត្រីមាសទី២

  • 2020-08-26 08:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​វិភាគ​ Gartner បាន​ធ្វើ​ការ​ប៉ាន់ស្មាន​តាម​រយៈ​ទិន្នន័យ​ដែល​ខ្លួន​ប្រមូល​បាន​ថា ទីផ្សារ​ស្មាតហ្វូន​ជុំវិញ​ពិភពលោក​នៅ​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០២០ នេះ​​មាន​ការ​ធ្លាក់​ចុះ ២០,៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។

តួលេខ​របស់ Gartner បាន​បង្ហាញ​ដែរ​ថា​ Samsung នៅ​តែ​ជា​ក្រុមហ៊ុន​មាន​ចំណែក​ទីផ្សារ​ធំ​លំដាប់​លេខ​១ ដោយ​មាន​កាន់​កាប់​ចំណែក​ទីផ្សារ ១៨,៦% ប៉ុន្តែ​ចំនួន​លក់​មាន​ការ​ធ្លាកើ​ចុះ ២៧,១%។ ចំណែក​ Huawei វិញ​កាន់​កាប់​ចំណែក​ទីផ្សារ ១៨,៤% ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​ពីរ ដែល​ការ​លក់​ធ្លាក់​ចុះ ៦,៨%។ Xiaomi និង OPPO ដែល​ស្ថិត​នៅ​លេខ ៤ និង​លេខ ៥ ក៏​ធ្លាក់​ចុះ​ចំនួន​លក់​ច្រើន​ដែរ ពោល​ធ្លាក់​ចុះ ២១,៥% និង ១៥,៩%។

យ៉ាងណាក្ដី ចំនួន​លក់​របស់ Apple ដែល​ស្ថិត​នៅ​លំដាប់​លេខ​៣ ឯណោះ​វិញ មាន​ធ្លាក់​ចុះ​ត្រឹម ០,៤% ប៉ុណ្ណោះ នេះ​ក៏​ដោយ​សារ​​​ទីផ្សារ​ស្មាតហ្វូន​ប្រទេស​ចិន​ចាប់​ផ្ដើម​ងើប​ឡើង​វិញ និង​ការ​ជួយ​ពី​ iPhone SE ជំនាន់​ថ្មី​ផង​ដែរ៕​​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់