• 2020-08-26 03:49:14
  • ព័ត៌មាន

រ៉ូបូតនេះអាចធ្វើតេស្តរកកូវីដ១៩លឿនជាងមនុស្ស ប៉ុន្តែអ្នកផលិតក៏ខ្លាចនឹងយកខ្លួនទៅឱ្យវាតេស្តមើលដែរ

  • 2020-08-26 03:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមវិស្វករបានបង្កើតដៃរ៉ូបូតដើម្បីធ្វើតេស្តត្បារសំណាកពីរន្ធច្រមុះដោយស្វយ័តដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណាពីអ្នកជំងឺទៅវេជ្ជបណ្ឌិត។

រចនាឡើងដោយក្រុមហ៊ុនតៃវ៉ាន់ Brain Navi បច្ចេកវិជ្ជានេះប្រើមុខងារស្រដៀងគ្នានៃប្រព័ន្ធរុករកក្នុងការវះកាត់ខួរក្បាលស្វ័យប្រវត្តិរបស់ក្រុមហ៊ុន រួមជាមួយការសម្គាល់ផ្ទៃមុខនិងការថតជារូបភាព 3D។

អ្នកជំងឺដាក់ដង្កៀបតូចមួយនៅលើច្រមុះរបស់ពួកគេដើម្បីឱ្យម៉ាស៊ីនអាចកំណត់ទីតាំងជាក់លាក់និងដាក់ក្បាលរបស់ពួកគេផ្អឹបទៅនឹងដង្កៀបដែកធំមួយដើម្បីឱ្យមុខរបស់ពួកគេបែរត្រង់ក្នុងអំឡុងពេលធ្វើតេស្តត្បារសំណាកតាមរន្ធច្រមុះ។

រ៉ូបូតនោះបញ្ចូលដងសំឡីវែងមួយចូលច្រមុះដើម្បីប្រមូលសំណាក ដែលបន្ទាប់មកដាក់ចូលកូនដបតូចមួយ។

ក្រុមហ៊ុនអះអាងថាម៉ាស៊ីនបានបញ្ចប់ការធ្វើតេស្តក្នុងរយៈពេល ៥ នាទីបើប្រៀបធៀបទៅនឹង ១៥ នាទីនៅពេលធ្វើដោយមនុស្ស។

លោកជើរី ចិន ស្ថាបនិករ៉ូបូតនេះ គឺជាមនុស្សដំបូងគេដែលធ្វើតេស្តដោយរ៉ូបូតនេះ ដែលរុកសំឡីចុះឡើងៗដល់បំពង់កដើម្បីប្រមូលសំណាក។

លោកចិនបានប្រាប់វេបសាយ The Verge ថា គាត់ក៏ខ្លាចដែរក្នុងនាមជាអ្នកដំបូងគេ ដែលឱ្យមនុស្សយន្តបែបនេះធ្វើតេស្តលូកសំឡីចូលរន្ធចម្រុះ៕

ប្រភព ៖ rasmeinews.com

មតិយោបល់