• 2020-08-26 03:12:52
  • ព័ត៌មាន

ម្ចាស់ឡាន Tesla ប្រើវិធី Hack ឡានខ្លួន ដើម្បីបានសមត្ថភាពពិសេស

  • 2020-08-26 03:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Tesla ជា​រថយន្ត​អគ្គិសនី​ដែល​តែង​តែ​​ទទួល​បាន​ការ​អាប់ដេត Software ​តាម​រយៈ​អ៊ីនធឺណិត​ជា​ទៀង​ទាត់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន និង​ជួយ​បង្កើន​សមត្ថភាព​រថយន្ត​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ។

យ៉ាងណាក្ដី​ម្ចាស់​រថយន្ត​អាច​ទិញ​យក​មុខងារ​ពិសេស​មួយ​ចំនួន​តាម​រយៈ​កម្មវិធី​របស់ Tesla។ ​ក្នុង​នោះ​គឺ​មាន​មុខងារ​មួយ​ឈ្មោះ​ថា Acceleration Boost តម្លៃ ២​ពាន់​ដុល្លារ សម្រាប់​រថយន្ត Tesla Model 3 ដែល​អាច​បន្ថែម​កម្លាំង ៥០​សេះ​​បន្ថែម​ទៀត​ឲ្យ​ម៉ូទ័រ​រថយន្ត និង​បង្កើន​សមត្ថភាព​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៣,៩វិនាទី​ប៉ុណ្ណោះ។

ប៉ុន្តែ​មាន​ម្ចាស់​រថយន្ត​មួយ​ចំណែក​បាន​ស្វែង​រក​​ភ្នាក់ងារ​ផ្សេង​ដទៃ ​​ដើម្បី​សន្សំសំចៃ​ការ​ចំណាយ​លើ​ការ​ទិញ​មុខងារ។ ក្រុមហ៊ុន​ឈ្មោះ​ Ingenext ជា​ក្រុមហ៊ុន​ជំនាញ​មួយ​ដែល​មាន​​ឧបករណ៍​អាច​ឲ្យ​ម្ចាស់​រថយន្ត Tesla ​បើក​ដំណើរ​ការ​​មុខងារ​អាថ៌កំបាំង​ជា​ច្រើន​លើ​រថយន្ត​ Tesla ដោយ​​គិត​ថ្លៃ​ពាក់​កណ្ដាល​នៃ​តម្លៃ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។

ម្ចាស់​រថយន្ត​គ្រាន់​តែ​ដោត​ឧបករណ៍​ចូល​ទៅ​ក្នុង​ MCU ដែល​ជា​ Processor របស់​រថយន្ត Tesla។ សូម្បី​តែ​មុខងារ Drift Mode ក៏​អាច​បើក​បាន​តាម​រយៈ​ឧបករណ៍​របស់​ក្រុមហ៊ុន Ingenext ​ផង​ដែរ។

ម្ចាស់​រថយន្ត Tesla និយាយ​ថា​ឧបករណ៍​របស់ Ingenext មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ឡើយ។ យ៉ាងណាក្ដី​ពេល​ដែល Tesla បញ្ចេញ​ការ​អាប់ដេត Software ថ្មី ឧបករណ៍​របស់​ Ingenext នឹង​មិន​ដំណើរ​ការ​នោះ​ទេ។ Ingenext នឹង​ត្រូវ​ការ​ពេល​ប្រមាណ ២​សប្ដាហ៍ ដើម្បី​ដោះ​ស្រាយ​រូបមន្ត​ថ្មី​របស់ Tesla៕​​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់