• 2020-08-25 07:31:43
  • ហាងឆេងផលិតផល

Hilux Revo Rally ២០២០ មួយទឹកលក់នៅខ្មែរ តម្លៃជាង ៤ម៉ឺនដុល្លារ

  • 2020-08-25 07:31:43
  • ចំនួនមតិ 3 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

Toyota Hilux Revo Rally កំពុងទាក់ចិត្តអ្នកប្រើនៅស្រុកយើងជាច្រើននៅកម្ពុជា ដោយសារថយន្តប្រភេទ Pick Up នេះមានទីផ្សារលក់ចេញស្រួល និងត្រូវជាមួយស្ថានភាពនៃការប្រើប្រាស់។

Hilux Revo Rally ដែលមានលក់លើទីផ្សារប្រទេសយើង មាន ៣ ប្រភេទ គឺ Hilux Revo Standard, Premium និង Rally ហើយអ្វីដែលខុសគ្នារវាង ៣ ម៉ូដែលនេះ គឺរូបរាង លក្ខណៈពិសេសមួយចំនួន និងតម្លៃតែម្តង។

ថ្ងៃនេះ Sabay និងនាំលោកអ្នកមកដឹងតម្លៃ Hilux Revo Rally មួយទឹកស៊េរីឆ្នាំ ២០២០ កំពុងដាក់លក់នៅខ្មែរ។ តាមប្រភពពី Toyota Plus Cambodia សម្រាប់ Hilux Revo Rally ស៊េរី២០២០ មួយទឹកមានតម្លៃប្រមាណជា ៤ ៦៥០០ដុល្លារ (តម្លៃបូកបញ្ជូលទាំងស្លាកលេខ)។

Hilux Revo ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ។ ចំណែកកម្រិតស៊ីប្រេងវិញ គឺខ្ទង់ ៦ ទៅ៧លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់