• 2020-08-25 01:40:36
  • ព័ត៌មាន

ទម្លាក់១០ដងហើយ អេក្រង់ Note20 Ultra នៅស៊ូរួចទៀត!

  • 2020-08-25 01:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note20 Ultra ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​មាន​អេក្រង់​ការពារ​ដោយ​កញ្ចក់​ Gorilla Glass Victus ដែល​មាន​សមត្ថភាព​អាច​ទ្រាំទ្រ​នឹង​ភាព​ឆ្កូត និង​ការ​បែក​ប្រេះស្រាំ​បាន​ល្អ​ប្រសើរ​ជាង​មុន។

គណនី YouTube ឈ្មោះ PhoneBuff បាន​ធ្វើ​តេស្ត​ទម្លាក់​ Galaxy Note20 Ultra ដោយ​ប្រៀប​ធៀប​វា​ជា​មួយ​នឹង​ iPhone 11 Pro Max ស្មាតហ្វូន​កំពូល​របស់ iPhone ដែល​មាន​អេក្រង់​ការពារ​ដោយ​កញ្ចក់​ Gorilla Glass 6 ប៉ុណ្ណោះ។

ដំបូង​គឺ​ជា​ការ​ធ្វើ​តេស្ត​ទម្លាក់​​ពី​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ។ Galaxy Note20 Ultra និង iPhone 11 Pro Max សុទ្ធ​តែ​ប្រេះស្រាំ​​កញ្ចក់​ខាង​ក្រោយ​ពេល​​តេស្ត​ទម្លាក់​នៅ​ជុំ​នេះ ប៉ុន្តែ Note20 Ultra ហាក់​ប្រេះស្រាំ​តិច​តួច មិន​ខ្លាំង​ដូច iPhone ឡើយ។

ទី​ពីរ​គឺ​ការ​ធ្វើ​តេស្ត​ទម្លាក់​ពី​ផ្នែក​ចំហៀង​នៃ​ទូរសព្ទ ដែល​លទ្ធផល​ឃើញ​ថា​ស្មាតហ្វូន​ទាំង​ពីរ​មាន​ស្នាម​ឆ្កូត​ដូច​គ្នា ប៉ុន្តែ​នៅ​លើ Galaxy Note20 Ultra មើល​ឃើញ​ស្នាម​ច្បាស់​ជាង។

ជុំ​បន្ទាប់​គឺ​ការ​ធ្វើ​តេស្ត​ទម្លាក់​ពី​ផ្នែក​ខាង​មុខ​ ដែល​នៅ​ជុំ​នេះ​​ឃើញ​លទ្ធផល​ខុស​គ្នា​ដាច់​តែ​ម្ដង។ អេក្រង់​របស់ Note20 Ultra មិន​មាន​ប្រេះ​ស្រាំ​សូម្បី​បន្តិច ប៉ុន្តែ iPhone 11 Pro Max ឯណោះ​វិញ​​មាន​​ស្នាម​ប្រេះស្រាំ​ពេញ​អេក្រង់ ប៉ុន្តែ​នៅ​ប្រើ​បាន​ដូច​ធម្មតា។

ចូល​ដល់​ជុំ​ចុង​ក្រោយ​គឺ​ជា​ការ​តេស្ត​ទម្លាក់​ពី​ផ្នែក​ខាង​មុខ​នៃ​ស្មាតហ្វូន​ ដោយ​ទម្លាក់​ជាប់​ៗ​គ្នា​ចំនួន ១០​ដង ចង់​ដឹង​ថា​ស្មាតហ្វូន​នីមួយៗ​នឹង​អាច​ដំណើរ​ការ​ដូច​ធម្មតា​ឬ​អត់​ក្រោយ​ទម្លាក់​រួច។ ចំពោះ iPhone 11 Pro Max ​ក្រោយ​ទម្លាក់​ ១០​ដង មាន​​មុខងារ​​​ខ្លះ​ប្រើ​ការ​លែង​បាន ហើយ​មាន​ផ្នែក​មួយ​ចំនួន​របូត​ចេញ​ពី​តួ​ខ្លួន​ទូរសព្ទ​ទៀត​ផង។ ឯ Note20 Ultra វិញ ក្រោយ​ទម្លាក់ ១០​ដង​ហើយ ​​អេក្រង់​វា​នៅ​តែ​មាន​សភាព​រលោង​ស្អាត មិន​មែន​ប្រេះ​ស្រាំ​កន្លែង​ណា​ឡើយ។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់