- 2020-08-24 06:12:31
- ព័ត៌មាន
ចិនបញ្ចេញដ្រូន Sky Thunder អាចបាញ់មីស៊ីល និងទម្លាក់គ្រាប់បែករាប់រយគ្រាប់
- 2020-08-24 06:12:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនបញ្ចេញដ្រូន Sky Thunder អាចបាញ់មីស៊ីល និងទម្លាក់គ្រាប់បែករាប់រយគ្រាប់
ចន្លោះមិនឃើញ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានបញ្ចេញរូបភាពវីដេអូគួរឱ្យភ្ញាក់ផ្អើលនៃអាវុធដ៏ទំនើបចុងក្រោយបង្អស់របស់ប្រទេសនេះ នោះគឺដ្រូនទម្ងន់ ៥០០គីឡូដែលអាចបាញ់មីស៊ីល បំបាំងកាយរ៉ាដាចាប់មិនបាន និងទម្លាក់គ្រាប់បែកដល់ទៅរាប់រយគ្រាប់។
យោងតាមកម្មវិធីការពារជាតិផ្លូវការរបស់ប្រទេសចិន ឱ្យដឹងថា ដ្រូននេះអាចទម្លាក់គ្រាប់បែកបានរហូតដល់ទៅ ២៤០ គ្រាប់ដើម្បីកម្ទេចគោលដៅនៅលើដីក្នុងរង្វង់ ៥ គីឡូម៉ែត្រការ៉េ។
ដ្រូនដែលផ្ទុកគ្រាប់បែកចំនួន ៦ ប្រភេទខុសគ្នានេះត្រូវបានអ្នកជំនាញម្នាក់ចាត់ទុកជា “អាវុធដ៏ទំនើបបំផុតមួយសម្រាប់យោធាចិន នាពេលបច្ចុប្បន្ន”។
គួរបញ្ជាក់ថា ការផលិតអាវុធដ៏គួរឱ្យខ្លាចនេះធ្វើឡើងស្របពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាកោះតៃវ៉ាន់។
អាវុធដែលដែលភាសាចិន ហៅថា “ធានឡី ៥០០” (Tianlei 500) ឬភាសាអង់គ្លេស ហៅថា “ស្កាយ សាន់ដឺ” (Sky Thunder) នេះត្រូវបានបង្ហាញតាមក្នុងកម្មវិធីយោធាដែលចាក់ផ្សាយដោយទូរទស្សន៍ China Central Television កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
តាមការអះអាងថា Sky Thunder អាចរត់បានចម្ងាយជាង ៦០ គីឡូម៉ែត្រដែលទាហានអាចដាក់ពង្រាយវានៅចម្ងាយឆ្ងាយពីសត្រូវដោយគ្មានការបារម្ភ៕