- 2020-08-24 03:45:02
- ផលិតផលថ្មី
Audi A6 និង A7 ស៊េរីឆ្នាំ ២០២០ ចេញលក់នៅកម្ពុជាជាផ្លូវការ
- 2020-08-24 03:45:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Audi A6 និង A7 ស៊េរីឆ្នាំ ២០២០ ចេញលក់នៅកម្ពុជាជាផ្លូវការ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Audi Cambodia ប្រចាំប្រទេសកម្ពុជា បានបង្ហាញរថយន្តស៊េរីថ្មី Audi A6 និង Audi A7 ស៊េរីឆ្នាំ ២០២០ ដែលជាប្រភេទ Sportback បំពាក់បច្ចេកវិទ្យា Quattro លើកង់ទាំងបួន មានសមត្ថភាពបើកបរខ្លាំងក្លាបំផុត។
Audi A6 ស៊េរីឆ្នាំ ២០២០
Audi A6 លក់នៅកម្ពុជាមានជម្រើសពីរប្រភេទគឺទីមួយជាប្រភេទ 55 TFSI Quattro បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ជាលទ្ធផល រថយន្តនេះមានកម្លាំងសរុប ៣៤០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ មានចង្កឹះលេខ ៧វគ្គ និងមានទំហំកង់ ១៨ អ៊ីញ។ និយាយពីរឿងស៊ីសាំង Audi A6 55 TFSI Quattro នេះស៊ីជាមធ្យម ៦,៧ ទៅ ៧,១លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
ចំណែកមួយប្រភេទទៀតគឺ Audi A6 45 TFSI មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ជាប្រភេទ Turbocharged អាចផលិតកម្លាំងបាន ២៤៥សេះ និងមានល្បឿនអតិបរមា ២៥០គ.ម/ម៉ ហើយអាចស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៦,៨វិនាទី។ ចំណែកកម្រិតស៊ីសាំងវិញគឺពី ៦ ទៅ ៦,៥លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
A6 ជំនាន់ថ្មី មើលទៅមានលក្ខណៈទាក់ទាញជាងមុន ទាំងការរចនាកាងមុខ និងចំហៀងធំ អាចឲ្យខ្យល់ចេញចូលបានល្អ ជាមួយនឹងស៊ុមគួរឲ្យចាប់អារម្មណ៍របស់វា គួបផ្សំនឹងចង្កៀងមុខប្រើនូវបច្ចេកវិទ្យា LED ទាំងមុខនិងក្រោយ បន្ថែមជាមួយប្រភេទចង្កៀង Matrix LED នៅផ្នែកខាងមុខទៀតផង។
រថយន្តសេរីថ្មី Audi A6 មានលក្ខណៈពិសេសខ្លាំង ជាមួយការបំពាក់ប្រព័ន្ធបង្ហាញព័ត៌មាន MMI Touch ទំហំ ៨,៨អ៊ីញ, កុងទ័រ Digital Cockpit ទំហំធំ , ប្រព័ន្ធសំឡេងប្រភេទ Bang & Olufsen Premium និង 3D Sound ហើយមានកាមេរ៉ាមើលជុំវិញរថយន្ត សម្រាប់ជំនួយក្នុងការចតឲ្យកាន់តែងាយស្រួល។
Audi A7 ស៊េរីឆ្នាំ ២០២០
Audi A7 ម៉ូដែល 55 TFSI បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង Turbocharge មានកម្លាំង ៣៤០សេះ ប្រើប្រអប់លេខអូតូ S-tronic ៧ វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្រិតស៊ីសាំង Audi A7 នេះស៊ីប្រមាណ ៦,៣លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
A7 ជំនាន់ថ្មី មើលទៅមានលក្ខណៈទាក់ទាញ និងកាន់តែទាន់សម័យជាមួយការរចនាម៉ូដនូវចង្កៀងមុខ/ក្រោយ ដែលជាប្រភេទ LED សុទ្ធ, ចង្កៀងខាងមុខគឺជាប្រភេទ HD Matrix LED ហើយមានភ្លើងបំភ្លឺពេលថ្ងៃដែលទាក់ទាញភ្នែកអ្នកដទៃពេលបើកបរលើដងផ្លូវផងដែរ។
រថយន្តនេះក៏មានបំពាក់ប្រព័ន្ធបង្ហាញព័ត៌មាន Infotainment ជាប្រភេទ MMI Navigation Plus ដែលមានអេក្រង់ Touch ចំនួនពីរឯណោះ ហើយកុងទ័ររបស់វាជាប្រភេទ Virtual Cockpit មានអេក្រង់ទំហំ ១២,៣អ៊ីញ អាចផ្តល់ព័ត៌មានអំពីយានយន្តយ៉ាងសម្បូរបែប។ បន្ថែមពីនេះក៏មាននូវប្រព័ន្ធសំឡេងប្រភេទ Bang & Olufsen Premium និង 3D Sound ហើយមានកាមេរ៉ាមើលជុំវិញរថយន្ត សម្រាប់ជំនួយក្នុងការចតឲ្យកាន់តែងាយស្រួល។
Audi Cambodia
Automotive Asia (Cambodia) Limited
Cnr 15Z Monivong Blvd & St. 422
Sangkat Tonle Bassac, Khan Chamkamon
Phnom Penh, Cambodia
Tel.: +855 (0) 23 2222 04