• 2020-08-21 00:00:00
  • ហាងឆេងផលិតផល

Lexus RX មួយទឹក ៤ម៉ូដែលកំពុងពេញនិយម តម្លៃមិនចាញ់ឡានខ្លាញ់គោ

  • 2020-08-21 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តមួយទឹកកាន់តែមានភាពពេញនិយមសម្រាប់គ្រួសារដែលមានជីវភាពធូធារ ភាពពេញនិយមនេះបានធ្វើឲ្យតម្លៃឡានមួយទឹកដូចជា Lexus, Prius, Highlander, Camry ហ៊ាក់មានតម្លៃថ្លៃគួរសមនិងឡានថ្មីស៊េរីទំនើបឡើយ។ យ៉ាងណាមិញ Sabay សង្កេតឃើញថា Lexus RX មួយទឹកនៅស្រុកខ្មែរមានអ្នកជិះច្រើនក្នុងចំណោមរថយន្តមួយទឹកផ្សេងទៀត។

ខាងក្រោមនេះជាតម្លៃឡាន Lexus មួយទឹក ៤ម៉ូដែល មានខ្លះតម្លៃមិនចាញ់ឡានខ្លាញ់គោ៖

Lexus RX350(ពណ៌ស)

  • (ស៊េរី ២០១០)Full Option៖ តម្លៃខ្ទង់ ៦០ ០០០ ដុល្លារ​
  • ម៉ាស៊ីន៖ V6 ប្រភេទ​សាំង
  • ចង្កឹះ​លេខ៖ ៦ វគ្គ​ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៣ លីត្រ (ផ្លូវ​ក្រុង) ៩,៤លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX400h(ពណ៌ស)

  • (ស៊េរី ២០០៦) Half full៖ តម្លៃខ្ទង់ ៣៨ ០០០ ដុល្លារ
  • (ស៊េរី ២០០៦) Full Option៖ តម្លៃខ្ទង់ ៤០ ០០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រភេទ Hybrid
  • ចង្កឹះ​លេខ៖ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ៨,៤ លីត្រ (ផ្លូវ​ក្រុង) ៩,៤លីត្រ (ផ្លូវ​ឆ្ងាយ)​​

Lexus RX330(ពណ៌ស)

  • (ស៊េរី ២០០៦) Half full៖ តម្លៃប្រហែល ៣៥ ០០០ ដុល្លារ
  • (ស៊េរី ២០០៦) Full Option៖ តម្លៃប្រហែល ៣៧ ០០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រើ​សាំង
  • ចង្កឹះ​លេខ៖ ៥វគ្គ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៤ លីត្រ (ផ្លូវ​ក្រុង) ៩,៨លីត្រ (ផ្លូវ​ឆ្ងាយ)​

Lexus RX330(ពណ៌ស)

  • (ស៊េរី ២០០៤) Half Full ៖ តម្លៃប្រហែល ៣៤ ០០០ ដុល្លារ
  • (ស៊េរី ២០០៤) Full Option៖ តម្លៃប្រហែល ៣៥ ០០០ ដុល្លារ
  • (ស៊េរី ២០០៥) Half Full ៖ តម្លៃប្រហែល ៣៦ ០០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រើ​សាំង
  • ចង្កឹះ​លេខ៖ ៥វគ្គ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៤ លីត្រ (ផ្លូវ​ក្រុង) ៩,៨លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX300(ពណ៌ស)

  • (ស៊េរី​ ២០០១) ៖តម្លៃ​ប្រហែល ១៧ ៥០០ ដុល្លារ
  • (ស៊េរី​ ២០០២) ៖តម្លៃ​ប្រហែល ១៩ ៥០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រភេទ​សាំង
  • ចង្កឹះ​លេខ៖ ៤ វគ្គ​ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៣,៨ លីត្រ (ផ្លូវ​ក្រុង) ១១លីត្រ (ផ្លូវ​ឆ្ងាយ)

**បញ្ជាក់ ៖ តម្លៃខុសគ្នាចន្លោះពី ១ពាន់ ទៅ ២ពាន់ដុល្លារអាស្រ័យលើពណ៌ពេញនិយម អាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃទីផ្សាក្នុង​ស្រុក៕

អត្ថបទ៖ ម៉េងងី

មតិយោបល់