• 2020-08-14 05:55:32
  • ព័ត៌មាន

អាមេរិក ចេញឡានប្រើអ៊ីដ្រូហ្សែនថ្មី រាងស្រដៀង Bugatti អាចរត់ដល់ល្បឿន ៣៥៦គ.ម៉/ម៉

  • 2020-08-14 05:55:32
  • ចំនួនមតិ 1 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តអាមេរិក Hyperion បានបង្ហាញចេញនូវគំរូររថយន្តប្រើអ៊ីដ្រូហ្សែនថ្មី ម៉ូដែល XP-1 ដែលមានរូបរាងស្រដៀងទៅនឹងរថយន្ត Bugatti។

ថ្វីបើមើលមួយភ្លែតស្រដៀងទៅនឹង Bugatti ប៉ុន្តែរថយន្ត Hyperion XP-1 ក៏មានការឌីហ្សាញបែប Unique ផ្ទាល់ខ្លួនផងដែរ ដែលមើលទៅពិតជាប្លែក និងទាក់ទាញ ព្រមទាំងមានទ្វារបើកឡើងលើដូចសត្វត្រដាងស្លាបទៀតផង។

Hyperion អះអាងថា រថយន្ត XP-1 មានបំពាក់អេក្រង់កោងទំហំធំ រហូតដល់ទៅ ៩៨អ៊ីញ ដែលមានបំពាក់មុខងារបញ្ជាដោយប្រើកាយវិការ ផងដែរ។

Hyperion XP-1 ដែលជារថយន្តដំណើរការដោយថាមពលអ៊ីដ្រូហ្សែនខាងលើ ក៏មានបំពាក់ម៉ូទ័រអគ្គិសនី និងប៉ុងពីរ ព្រមទាំងប្រអប់លេខ ៣វគ្គ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើពេលត្រឹម ២,២វិនាទី ហើយមានល្បឿនអតិបរមារហូតដល់ទៅ ៣៥៦គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីនេះ វាអាចចាក់បំពេញថាមពលអ៊ីដ្រូហ្សែនមួយពេញ ប្រើពេលមិនដល់ ៥នាទី ហើយអាចបើកបរបានចម្ងាយ ១ ៦៣៥គីឡូម៉ែត្រ។

XP-1 ត្រូវគេកំណត់ឲ្យចូលសង្វាក់ផលិតកម្មក្នុងឆ្នាំ២០២២ ហើយវានឹងត្រូវផលិតនៅសហរដ្ឋអាមេរិក ត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់