• 2020-08-14 03:18:22
  • ផលិតផលថ្មី

អ្វីទៅជាកម្មវិធី “ជួសជុលរហ័ស ១ម៉ោង (1 Hour Flash Fix)“ ពីមជ្ឈមណ្ឌលសេវាកម្ម OPPO? ចម្លើយ គឺមាននៅ…

  • 2020-08-14 03:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខនិងទទួលបានចំណាត់ថ្នាក់លេខ1 នៅកម្ពុជាកាលពីឆ្នាំ 2019 កន្លងមក បានបង្ហាញពីការតាំងចិត្តដោយផ្តល់គុណតម្លៃអតិថិជនជាចម្បង បានរៀបចំកម្មវិធីពិសេស “ជួសជុលរហ័ស1ម៉ោង” ឬ “1 Hour Flash Fix” ចំពោះសេវាកម្មជួសជុលរហ័សរបស់ OPPO - សេវាកម្មរហ័សនិងអាចទុកចិត្តបានមានគោលបំណងដើម្បីបញ្ចប់ដំណើរការជួសជុលរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល1ម៉ោង។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យនៅមជ្ឈមណ្ឌលសេវាកម្ម OPPO នៅទូទាំងប្រទេសកម្ពុជា ។

តើអ្វីទៅជាកម្មវិធី ជួសជុលរហ័ស ១ម៉ោង (1 Hour Flash Fix) របស់ OPPO? កម្មវិធីនេះត្រូវបានរៀបចំឡើងដោយជោគជ័យចាប់ពីពាក់កណ្តាលខែឧសភាដល់ចុងខែកក្កដា ដោយគ្របដណ្តប់លើបណ្តាញផ្សព្វផ្សាយអនឡាញ និងសកម្មភាពជាក់ស្តែងនៅមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ ជាពិសេសក៏មានកម្មវិធីហ្គេមតាម អនឡាញ ហេ្វសប៊ុក ដោយផ្តល់ជារង្វាន់កាដូឆ័ត្រហ្រ្វីៗ ចំពោះការជួសជុលមិនលើសមួយម៉ោង។ បច្ចុប្បន្នកម្មវិធីបានគ្របដណ្តប់ចំនួន ១១ មជ្ឈមណ្ឌលសេវាកម្ម មានអ្នកប្រើប្រាស់ជិតមួយពាន់នាក់ ដែលបានអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្ម ព្រមទាំងទទួលបានបទពិសោធន៍ជួសជុលរហ័ស រីករាយ និងប្រកបដោយទំនុកចិត្ត។ លើសពីនេះទៅទៀត យើងបានផ្តល់រង្វាន់ជាច្រើនរួមមាន OPPO Reno3, OPPO A31, OPPO A12, កាស OPPO Enco Free, OPPO Enco Q1 សម្រាប់អ្នកប្រើប្រាស់ដែលបានចូលរួមលេងនៅក្នុងកម្មវិធីហ្គេមអនឡាញតាមហ្វេសប៊ុកផងដែរ។

លោកអ្នកអាចចូលទៅកាន់ផេក OPPO Care Cambodia ដោយចុចត្រង់នេះ ដើម្បីពិនិត្យមើលព័ត៌មានថ្មីៗ ការបញ្ចុះតម្លៃ ការផ្តល់ជូនរង្វាន់ និងកម្មវិធីពិសេសៗរាល់ខែដូចជា OPPO Day។

ក្រុមហ៊ុន តែងតែផ្តល់នូវទំនុកចិត្ត សេវាកម្មល្អ រហ័ស ប្រកបដោយស្នាមញញឹម ហេតុដូច្នេះហើយបានជាមជ្ឈមណ្ឌលសេវាកម្ម OPPO បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្ម ដូចខាងក្រោមនេះ៖

១. លឿន គឺសេវាកម្មជួសជុលរហ័ស

២. អាចទុកចិត្តបាន គឺរាល់គ្រឿងបន្លាស់ទាំងអស់ត្រូវបានផ្គត់ផ្គង់និងចែកចាយដោយផ្ទាល់ពីរោងចក្រផ្លូវការរបស់ OPPO។

៣. ប្រកបដោយផាសុកភាព គឺមជ្ឈមណ្ឌលសេវាកម្មរបស់យើងមានច្រើនកន្លែងងាយស្រួល ក្នុងការស្វែងរក កន្លែងទទួលភ្ញៀវស្អាតប្រណិត និងផ្តល់ជូនកន្លែងអង្គុយ និងភេសជ្ជៈផ្សេងៗ ដោយមិនគិតថ្លៃ។

បន្ទាប់ក្រុមហ៊ុនបានបង្កើតកម្មវិធីនេះមក ក្រុមហ៊ុនបានទទួលមតិយោបល់ សសើរ ជាច្រើនពីអ្នកប្រើប្រាស់ ដូចជាលោក Khin Mengchhiv បាននិយាយថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ព្រោះខ្ញុំគិតថាវានឹងចំណាយពេលពីរទៅបីថ្ងៃ ប៉ុន្តែខ្ញុំត្រូវបានគេប្រាប់ថាទូរស័ព្ទរបស់ខ្ញុំនឹងបញ្ចប់ក្នុងរយៈពេលតិចជាង 1 ម៉ោង។ ខ្ញុំពិតជាមានការចាប់អារម្មណ៍ជាមួយនឹងពេលវេលាជួសជុលយ៉ាងរហ័សបែបនេះណាស់។”

សេវាកម្មល្អគឺគោលបំណងចំបង ដូច្នេះហើយក្រុមហ៊ុននឹងបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មយើង នាពេលអនាគតហើយកម្មវិធីនឹងគ្របដណ្តប់គ្រប់សាខា កាន់តែងាយស្រួល កាន់តែខិតជិត ដល់អតិថិជន។ នេះមតិអ្នកប្រើប្រាស់ OPPO ដែលសសើរសេវាកម្មជួសជុលរហ័ស1ម៉ោង (1Hour Flash Fix) កន្លងមក៖

អ្វីដែលអស្ចារ្យនឹងនៅតែបន្ត អតិថិជនអាចទៅកាន់មជ្ឈមណ្ឌលសេវាកម្ម OPPO ដើម្បីរីករាយនឹងការជួសជុលរហ័សគ្រប់ពេល! ប្រសិនបើអ្នកមានបញ្ហាណាមួយលើទូរសព្ទរបស់អ្នកយើងតែងតែផ្តល់ជូនអ្នកនូវសេវាកម្មលឿនបំផុត។

មជ្ឈមណ្ឌលសេវាកម្ម ផ្តល់ជូនអតិថិជននូវការជួសជុលនិងពិគ្រោះ ប្រសិនបើទូរស័ព្ទនៅក្នុងរយៈពេលធានាហើយការខូចខាតមិនបានបណ្តាលមកពីការធ្វេសប្រហែសនឹងត្រូវបានជួសជុលនិងផ្លាស់ប្តូរគ្រឿងបន្លាស់ដោយឥតគិតថ្លៃ។ ចំពោះទូរស័ព្ទហួសសុពលភាពធានាឬខូចខាតដោយការធ្វេសប្រហែស ខាងមជ្ឈមណ្ឌលធ្វើការគិតថ្លៃតែក្នុងករណីផ្លាស់ប្តូរគ្រឿងបន្លាស់តែប៉ុណ្ណោះ ព្រោះយើងឥតគិតថ្លៃទៅលើថ្លៃសេវាកម្ម (កម្រៃលើសេវាជួសជុល) ដោះកូដក្នុងករណីភ្លេចលេខសម្ងាត់ដោះសោរ បុកកម្មវិធី សម្អាតធូលី និងសម្លាប់មេរោគ ការដឹកជញ្ចូនក៏ឥតគិតថ្លៃដែរ។

គួរកត់សំគាល់ផងដែរថា មានតែ OPPO មួយគត់ដែលមានមជ្ឈមណ្ឌលសេវាកម្មជួសជុលច្រើនជាងគេ ងាយស្រួលជាងគេ រហ័សជាងគេ ដែលទីតាំងរហូតដល់ ១១ កន្លែងនៅទូទាំងប្រទេស រួមមានរាជធានីភ្នំពេញមាន4ទីតាំង និងតាមបណ្តាខេត្តដូចជា ក្រុងតាខ្មៅ សៀមរាប កំពង់ចាម បាត់ដំបង ព្រះសីហនុ ក្រចេះ និងបន្ទាយមានជ័យ ពិសេសមានហាងទំនើបប្រេនស្ត័រ កន្លែងដែលមានទីតាំងនៅ ផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី អីអនម៉លភ្នំពេញជាន់ទី1 អគារ Exchange Square ជាន់ផ្ទាល់ដី និងផ្សារទំនើបសូរិយាជាន់ផ្ទាល់ដីផងដែរ ដែលជាជំនួយដល់អតិថិជនងាយស្រួលរកនិងឆាប់រហ័ស ដោយគ្រាន់ហៅមកកាន់លេខ៖ 1800206776 ដោយឥតគិតថ្លៃ។

នេះនែ ជាវីដេអូសម្តែងពិសេសរបស់កីឡាករល្បី កែវ សុខផេង និងតារាក្រៅប្រទេស ក្នុងយុទ្ធនាការ 1 Hour Flash Fixនេះ៖

ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់តំណភ្ជាប់គេហទំព័រ OPPO: https://support.oppo.com/kh/

មតិយោបល់