• 2020-08-13 09:23:46
  • ព័ត៌មាន

កូរ៉េខាងត្បូង ដាក់ឱ្យប្រើបច្ចេកវិជ្ជាថ្មីសន្លាងនៅចំណតរថយន្តក្រុង ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

  • 2020-08-13 09:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូងបានបើកដំណើរការបច្ចេកវិជ្ជាថ្មីឈានមុខមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើជម្រកការពាររថយន្ដក្រុងជាមួយទ្វារស្ទង់កម្តៅនិងអំពូលបាញ់កាំរស្មីយូវីកម្ចាត់មេរោគ។ ទីចំណតទំនើបចំនួន ១០ កន្លែងត្រូវបានដំឡើងនៅសង្កាត់ភាគឦសានទីក្រុងសេអ៊ូលដោយផ្តល់ការការពារពីភ្លៀងមូសុង កម្តៅនារដូវក្តៅ និង វីរុសកូរ៉ូណា។ ដើម្បីអាចឡើងលើឡានក្រុងបាន អ្នកដំណើរត្រូវតែឈរនៅពីមុខម៉ាស៊ីនថតកម្តៅដោយស្វ័យប្រវត្ត ហើយទ្វារនឹងបើកឱ្យចូល ទាល់តែអ្នកដំណើរមានសីតុណ្ហភាពទាបជាង ៣៧,៥ អង្សាសេ។ ម៉ាស៊ីនថតដាច់ដោយឡែកមួយទៀតត្រូវបានដំឡើងនៅកម្ពស់ទាបដើម្បីពិនិត្យលើកុមារ។

នៅខាងក្នុងកូនបន្ទប់ចំណតដែលមានជញ្ជាំងកញ្ចក់ព័ទ្ធជិតតម្លៃប្រហែល ១០០ លានវ៉ុន (៨៤.០០០ ដុល្លារ) ប្រព័ន្ធម៉ាស៊ីនត្រជាក់មានអំពូលកាំរស្មីយូវី ដែលដំឡើងដើម្បីសម្លាប់មេរោគក្នុងពេលដំណាលគ្នានឹងការបញ្ចេញខ្យល់ត្រជាក់។ ឧបករណ៍មួយផ្តល់នូវការលាងសម្អាតដៃហើយអ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យពាក់ម៉ាស់គ្រប់ពេលវេលាខណៈត្រូវរក្សាចម្ងាយយ៉ាងហោចណាស់មួយម៉ែត្រពីអ្នកដទៃ។

លោកគីម វ៉ាងយុន មន្ត្រីសង្កាត់ទទួលបន្ទុកគម្រោង Smart Shelter បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងបានដំឡើងរាល់វិធានការប្រឆាំងនឹងមេរោគកូរ៉ូណានៅក្នុងចំណតទាំងនេះហើយ។ វ៉ាយហ្វាយឥតគិតថ្លៃក៏ត្រូវបានរួមបញ្ចូលផងដែរ”។ លោកគីម និយាយថា ចំណតនីមួយៗអាចទទួលមនុស្សបាន ៣០០ ទៅ ៤០០ នាក់ក្នុងមួយថ្ងៃ។ ហើយដើម្បីកុំឱ្យខកខានជើងឡានក្រុង អេក្រង់មួយក៏ព្យាករណ៍ម៉ោងមកដល់របស់ឡានក្រុង និងការផ្សាយផ្ទាល់ចរាចរណ៍របស់ឡានក្រុងផងដែរ៕

ប្រភព៖ rasmeinews

មតិយោបល់