• 2020-08-13 06:13:53
  • ព័ត៌មាន

ជើង​ខ្លាំង Ninja ប្រាប់​ត្រង់ៗ ហេតុផល​ដែល​មិន​ព្រម​លេង​ហ្គេម​ជាមួយ​មនុស្ស​ស្រី

  • 2020-08-13 06:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ផ្សាយ​ផ្ទាល់​លើ Twitch ឲ្យ​ឈ្មោះ Tyler “Ninja” Blevins ហាក់​ឡើង​កូដ​ខ្លាំង រហូត​មាន Follower ជាច្រើនលាន​នាក់​ឈរ​លំដាប់​ទី ១ ជា​គណនី​ទទួល​បាន Follower ច្រើន​បំផុត។ ប៉ុន្តែ​ប្រតិកម្ម​ពី​អ្នក​គាំទ្រ​ក៏​ចេះ​តែ​កើត​មាន​ឡើង ក្រោម​សំណួរ​មួយ​ចោទ​សួរ​ថា​ តើ​ហេតុអ្វី​ទើប Ninja ពុំ​ព្រម​ផ្សាយ​ផ្ទាល់​ការ​លេង​ហ្គេម​ជាមួយ​មនុស្ស​ស្រី?

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ Polygon បុរស​មាន​ដើម​កំណើត​នៅ​សហរដ្ឋអាមេរិក​បាន​ប្រាប់​ត្រង់ៗ​ថា​ មូលហេតុ​ក៏ព្រោះ​តែចង់​​ឲ្យ​តម្លៃ​ទៅ​លើ​ភរិយា​របស់​លោក​ឈ្មោះ Jessica មួយ​ផ្សេង​ទៀត​ ក៏​ដើម្បី​បញ្ចៀស​ការ​ខ្ចាត់ខ្ចាយ​ព័ត៌មាន​បំផ្លើស​ប្រសិន​ណា​លោក​លែបខាយ​សម្តី​ជ្រុលជ្រួស​អំឡុង​ពេល​លេង​រួម​គ្នា។

រូបតំណាង Ninja និងភរិយា Jessica

បញ្ជក់​ប្រាប់​ពី​សាមី​ខ្លួន​ផ្ទាល់៖ "ប្រសិន​ខ្ញុំ​មាន​ការ​សន្ទនា​ជ្រុលជ្រួស​ជាមួយ​ស្រ្តី​ម្នាក់​ទៀត​ អំឡុង​ការ​ផ្សាយ​ផ្ទាល់ នោះ​ក៏​នឹង​មាន​ការ​ថត​ទុក​ហើយ​បង្ហោះ​ផ្សាយ​ជុំវិញ​ទិសទី ដោយ​ឡែក​នេះ​ពុំ​មែន​ជា​ការ​ហាមឃាត់​ពី​សំណាក់​ភរិយា​ខ្ញុំ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង​ផ្ទាល់​ ហើយ​ខ្ញុំ​ស្រលាញ់​ទំនាក់ទំនង​របស់​ពួក​យើង​ទាំង​ពីរ"៕

ប្រភព៖ gamerant ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់