• 2020-08-13 05:48:20
  • ព័ត៌មាន

iPhone ក្ដោបក្ដាប់ទីផ្សារបានជិត ៥០% នៅអាមេរិក ក្នុងត្រីមាសទី២

  • 2020-08-13 05:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​វិភាគ Canalys បាន​ប៉ាន់​ស្មាន​អំពី​ទីផ្សារ​ស្មាតហ្វូន​នៅ​សហរដ្ឋអាមេរិក​ប្រចាំ​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០២០ ដែល​ទិន្នន័យ​បាន​បង្ហាញ​ថា​ iPhone មាន​កំណើន​ចំនួន​លក់​ច្រើន​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩។

របាយការណ៍​របស់​ Canalys បាន​បង្ហាញ​ថា​ iPhone ដែល​លក់​នៅ​អាមេរិក​ក្នុង​ត្រីមាស​ទី​ពីរ មាន​កំណើន​ ៥% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​លក់​បាន​រហូត​ដល់ ១៥​លាន​គ្រឿង។ iPhone 11 ដែល​ជា​អ្នក​ស្នង​តំណែង iPhone XR អាច​លក់​ដាច់​បាន​ច្រើន​ជាង​មុន ១៥% ហើយ​​ក៏​ដោយ​សារ​តែ iPhone SE តម្លៃ​ធូរ​ផង​ដែរ ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ iPhone នៅ​អាមេរិក​មាន​ដល់​ជិត ៥០%។

Samsung ស្ថិត​នៅ​លំដាប់​លេខ​ពីរ​ជា​មួយ​ចំនួន​លក់​ ៧,៤​លាន​គ្រឿង (ថយ​ចុះ ១%) និង​ LG ស្ថិត​នៅ​លំដាប់​លេខ​បី​ជា​មួយ​ចំនួន​លក់ ៣,៥​លាន​គ្រឿង (ថយ​​ចុះ ១៩%)។ គួរ​ដឹង​ដែរ​ថា​ទីផ្សារ​ស្មាតហ្វូន​អាមេរិក​នៅ​ត្រីមាស​ទី​ពីរ មាន​ការ​ធ្លាក់​ចុះ ៥% ដែល​មាន​ស្មាតហ្វូន​ត្រឹម ៣១,៩​​លាន​គ្រឿង​ប៉ុណ្ណោះ ដែល​ចរាចរណ៍​លក់​លើ​ទីផ្សារ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់