• 2020-08-13 01:40:00
  • ព័ត៌មាន

Toyota Sequoia ឆ្នាំ២០២១ ប្រភេទ Nightshade Edition តម្លៃ៦ម៉ឺនដុល្លារ

  • 2020-08-13 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានប្រកាសពីតម្លៃ និងលក្ខណៈពិសេស នៃត្រកូល Sequoia ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះរួមមានទាំងប្រភេទ Nightshade Edition ថ្មីផងដែរ។

រថយន្ត Toyota Sequoia Nightshade Edition ឆ្នាំ២០២១ មានតម្លៃចាប់ពី ៦០ ១២០ដុល្លារ សម្រាប់ប៉ុងមួយ និង ៦៣ ៣៤៥ដុល្លារ សម្រាប់ប៉ុងពីរ ដែលនេះជាតម្លៃនៅលើទីផ្សារសហរដ្ឋអាមេរិក។

SUV កៅអី៣ជួរ ប្រភេទ Nightshade Edition នេះ មានជម្រើសពណ៌ដូចជា ពណ៌ខ្មៅ Midnight Black Metallic, ពណ៌ប្រផេះ Magnetic Gray Metallic និង ពណ៌ស Blizzard Pearl។ វាក៏មានតុបតែងខ្លួនពណ៌ខ្មៅ ដូចជាលើប៉ាណាមុខ, ឡូហ្គូ, ស៊ុមអំពូលកាត់អ័ព្ទ និងយ៉ាន់ ជាដើម។

គ្រប់រថយន្ត Sequoia ថ្មីទាំងអស់នឹងបំពាក់បច្ចេកវិទ្យា Toyota Safety Sense P ដោយក្នុងនោះរួមមានមុខងារ ដូចជា lane departure alert with sway warning, pre-collision with pedestrian detection, dynamic radar cruise control, automatic high beams, blind spot monitor និង rear cross traffic alert ទៀតផង។

Sequoia នឹងបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៨១សេះ ជាមួយប្រអប់លេខអូតូ ៦វគ្គ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់