- 2020-08-11 07:53:54
- ព័ត៌មាន
ឡានអគ្គិសនីប្រណីតតម្លៃ ១០ម៉ឺនដុល្លារ អះអាងថាជិះបានឆ្ងាយជាងគេក្នុងលោក
- 2020-08-11 07:53:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនីប្រណីតតម្លៃ ១០ម៉ឺនដុល្លារ អះអាងថាជិះបានឆ្ងាយជាងគេក្នុងលោក
ចន្លោះមិនឃើញ
ក្រុមហ៊ុន Lucid Motors នឹងបង្ហាញចេញរថយន្តអគ្គិសនីប្រណីតរបស់ខ្លួនក្នុងសប្ដាហ៍នេះ ហើយមុនការប្រកាសចេញក្រុមហ៊ុនបានបញ្ចេញវីដេអូខ្លី ដែលអះអាងថារថយន្តអគ្គិសនីរបស់ខ្លួន ជារថយន្តអគ្គិសនីដែលជិះបានចម្ងាយឆ្ងាយជាងគេក្នុងលោក គឺលើសពី ៧១០គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ។
ប្រសិនបើរថយន្តរបស់ Lucid Motors មានសមត្ថភាពដូចដែលអះអាងមែន នោះវាអាចយកឈ្នះកំណត់ត្រារបស់រថយន្ត Tesla Model S ដែលបច្ចុប្បន្នជារថយន្តអគ្គិសនីជិះបានឆ្ងាយជាងគេ បានចម្ងាយដល់ ៦៤៦ គីឡូម៉ែត្រ។
លោក Peter Rawlinson នាយកប្រតិបត្តិក្រុមហ៊ុន Lucid Motors ដែលធ្លាប់ដឹកនាំការអភិវឌ្ឍន៍រថយន្ត Model S ពេលធ្វើការនៅ Tesla បាននិយាយថា រថយន្ត Lucid Air របស់ខ្លួនក៏នឹងអាចយកឈ្នះរថយន្ត Tesla លើប្រណីតភាពខាងក្នុង ហើយមានសន្ទុះខ្លាំង (ស្ទុះពី ០-៩៦ គ.ម/ម៉ ប្រើពេល ២,៥វិនាទី) ដែលវាមានតម្លៃចាប់ពីជាង ១០ម៉ឺនដុល្លារ៕