- 2020-08-07 03:50:00
- ព័ត៌មាន
អាយុ១៨ឆ្នាំ បង្កើតគម្រោង 3D Design និង Scratch ដាក់បង្រៀននៅអនុវិទ្យាល័យ២ ក្នុងខេត្តតាកែវ
- 2020-08-07 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ១៨ឆ្នាំ បង្កើតគម្រោង 3D Design និង Scratch ដាក់បង្រៀននៅអនុវិទ្យាល័យ២ ក្នុងខេត្តតាកែវ
ចន្លោះមិនឃើញ
ពានរង្វាន់ពន្លកថ្មី (Girl Innovator) ក្នុងកម្មវិធី Cambodia Women In Tech ឆ្នាំ ២០២០ បានទៅ “ប្អូនស្រី សែស វនសារ អាយុ១៨ឆ្នាំ បច្ចុប្បន្នជានិស្សិតនៅ Liger Leadership Academy”។
ប្អូនស្រីបានបង្កើតគម្រោងមួយឈ្មោះថា Solar Pi Project ដែលជាគម្រោងមួយប្រើសម្រាប់បង្រៀន សិស្សនៅតាមជនបទអំពីបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងនោះ មុខវិជ្ជា FreeCAD(3D Design) និង Scratch (កម្មវិធីសរសេរកូដ កុំព្យូទ័រ) ត្រូវបានដាក់បង្រៀន ដល់សិស្សនៅអនុវិទ្យាល័យចំនួនពីរក្នុងខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈពានរង្វាន់នេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជាតិយើង នឹងរីកឈានទៅមុខមួយកម្រិត និងអាចតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងឆាកតំបន់ និងអន្តរជាតិ ដើម្បីបង្ហាញពីភាពជោគជ័យរបស់កម្ពុជា នៅក្នុង ការផ្លាស់ប្តូរឌីជីថល (digital transformation) និងដើម្បីទាក់ទាញវិនិយោគិនមកប្រទេស របស់យើង។
ជម្រាបដែរថា កម្មវិធី Cambodia Women In Tech បានបង្កើតឡើងនៅឆ្នាំ ២០១៨ ដែលបានរកឃើញនិងប្រគល់ពានរង្វាន់ ៥ ប្រភេទដូចជា សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodia Woman Entrepreneur Award), វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodia Woman ICT Engineer Award), ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodia Woman ICT For Community Award), ស្រ្តីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award), និងពានរង្វាន់ពន្លកថ្មី (Girl Innovator)៕
អត្ថបទបន្ត៖ -រកឃើញហើយ! ម្ចាស់ពានរង្វាន់ ល្អបំផុតប្រចាំឆ្នាំ ២០២០ ក្នុងកម្មវិធីបច្ចេកវិទ្យាគមនាគមន៍និងព៌ត័មានថ្នាក់ជាតិ