• 2020-08-07 02:13:02
  • ហាងឆេងផលិតផល

ទូរសព្ទ Gaming RAM12GB មួយនេះ តម្លៃមួយទឹកនៅសល់ជាង ៦០០ដុល្លារ

  • 2020-08-07 02:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Black Shark 3 Pro ក៏ជាកំពូលស្មាតហ្វូន Gaming ដែលមាន RAM រហូតដល់ 12GB របស់ក្រុមហ៊ុន Xiaomi បានចេញលក់ប្រជែញទីផ្សារនៅកម្ពុជាកន្លងមក។

Black Shark 3 Pro ជា Gaming Smartphone សេរ៊ីឆ្នាំ ២០២០ មានតម្លៃកំពុងលក់នៅលើទីផ្សារខ្ទង់ ៥៩៩ ដុល្លារ RAM 8GB អង្គផ្ទុកទិន្ន័យទំហំ 256GB និងមានតម្លៃ ៧៦៩ ដុល្លារ ទំហំ RAM 12GB អង្គផ្ទុកទិន្ន័យទំហំ 256GB និងមួយទឹកមានតម្លៃខ្ទង់ ៦៥០ដុល្លារ ទំហំ RAM 12GB អង្គផ្ទុកទិន្ន័យទំហំ 256GB។

វាមានលក្ខណៈសម្បត្តិដូចជា មានបំពាក់អេក្រង់ ៧,១អ៊ីញ ដែលអាចបង្ហាញរូបភាព ១៤៤០x ៣១២០ភីកសែល ប្រើប្រាស់ឈីប Snapdragon 865។ ងាកមកមើលកាមេរ៉ាក្រោយរបស់វាមាន ៣គ្រាប់មួយមានទំហំ ៦៤MP ១MP និង ៥MP កាមេរ៉ាមុខមានទំហំ ២MP ប្រើប្រាស់ថ្ម 5000mAh លើសពីនេះវាក៏នឹងគាំទ្រប្រព័ន្ធ 5G ដែលមានអ៊ីនធឺណិតល្បឿនលឿន៕

ចុចអាំន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់