• 2020-08-06 07:53:27
  • ព័ត៌មាន

មិនទាន់បានមួយឆ្នាំ Google ចូលដេកក្នុងផ្នូរបាត់

  • 2020-08-06 07:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​បញ្ឈប់​ការ​ផលិត និង​លក់​​ស្មាតហ្វូន Flagship ម៉ូដែល Pixel 4 និង Pixel 4 XL របស់​ខ្លួន ក្រោយ​ពី​ប្រកាស​ចេញ​​​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង ពោល​បាន​ប្រកាស​ចេញ​កាល​ពី​ខែ​តុលា​ឆ្នាំ​កន្លង​ទៅ។

Google បាន​បញ្ជាក់​ថា​នៅ​ហាង Google Store ​មិន​​មាន​ស្តុក​​ Pixel 4 និង 4 XL ទៀត​​នោះ​ទេ ហើយ​អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​ទិញ​ស្មាតហ្វូន​ទាំង​ពីរ​អាច​ស្វែង​រក​ទិញ​ពី​ដៃ​គូ​របស់​ Google ទាន់​នៅ​មាន​ស្តុក។ Google បាន​បញ្ជាក់​ដែរ​ថា​ Pixel 4 និង 4 XL នឹង​បន្ត​ទទួល​បាន​ Software Update យ៉ាង​ហោច​ណាស់ ៣​ឆ្នាំ គិត​ចាប់​ពី​ពេល​ដាក់​លក់​លើ Google Store នៅ​អាមេរិក។

គួរ​ដឹង​ថា​ពី​មុន Google មិន​ដែល​ឈប់​ផលិត​ និង​លក់​ស្មាតហ្វូន​លឿន​បែប​នេះ​ទេ។ Pixel 2 និង Pixel 3 មាន​ផលិត និង​ដាក់​លក់​លើ​ទីផ្សារ​ប្រមាណ​ជា​ ១៨​ខែ​​ឯណោះ ដោយ​​អ្នក​ស្នង​តំណែង​ចេញ​មុខ​បាន​ប្រមាណ ៦ខែ ទើប​ Google បញ្ឈប់​ការ​ផលិត និង​លក់​ស្មាតហ្វូន​ជំនាន់​មុន។ នេះ​មាន​ន័យ​ថា​បច្ចុប្បន្ន​នេះ Google មិន​មាន​ស្មាតហ្វូន Flahship លក់​នោះ​ទេ។

គួរ​ដឹង​ថា​នៅ​ថ្ងៃ​ទី២០ ខែ​សីហា​ខាង​មុខ Google នឹង​បញ្ចេញ​លក់​ស្មាតហ្វូន Pixel 4a លើ​ទីផ្សារ​ជា​ផ្លូវ​ការ ហើយ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា Pixel 4a 5G រួម​ជា​មួយ Pixel 5 នឹង​បង្ហាញ​មុខ​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ៕​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់