- 2020-08-05 03:55:17
- ព័ត៌មាន
កាសែតរដ្ឋចិនថាការចង់បានរបស់ ដូណាល់ ត្រាំ ដូចប្លន់ដោយបើកចំហ
- 2020-08-05 03:55:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាសែតរដ្ឋចិនថាការចង់បានរបស់ ដូណាល់ ត្រាំ ដូចប្លន់ដោយបើកចំហ
ចន្លោះមិនឃើញ
និពន្ធនាយកនៃកាសែតរដ្ឋចិន China Daily បានឲ្យដឹងថា ប្រទេសចិននឹងមិនទទួលយកការលួចយកពី TikTok នោះទេ ហើយចិនមានវិធីជាច្រើនក្នុងការវាយបក ប្រសិនបើរដ្ឋាភិបាលអាមេរិកព្យាយាមបង្ខំឲ្យមានការលក់ប្រតិបត្តិការ TikTok នៅអាមេរិក។
ចុចអាន ៖ បើលក់មិនចេញទេ កម្មវិធី TikTok នឹងត្រូវបិទនៅអាមេរិកនៅថ្ងៃទី១៥ កញ្ញា
ការលើកឡើងបែបនេះគឺបន្ទាប់ពីមានដំណឹងថា Microsoft ចង់ទិញយកប្រតិបត្តិការ TikTok ក្នុងទីផ្សារមួយចំនួនរួមទាំងសហរដ្ឋអាមេរិក ក្រោយពីលោក ដូណាល់ ត្រាំ បានគំរាមថានឹងបិទកម្មវិធី TikTok មិនឲ្យប្រើនៅអាមេរិក។ លោក ត្រាំ បាននិយាយថានឹងអនុញ្ញាត TikTok ឲ្យលក់ប្រតិបត្តិការរបស់ខ្លួនដល់ក្រុមហ៊ុនអាមេរិក ប៉ុន្តែទឹកប្រាក់មួយចំណែកធំដែលបានពីការលក់នឹងត្រូវបង់ឲ្យរតនាគារអាមេរិក។
លោក Hu Xijin ជានិពន្ធនាយកប្រចាំកាសែតរដ្ឋចិនមួយទៀតឈ្មោះ The Global Times បានហៅការទាមទាររបស់រដ្ឋាភិបាលអាមេរិកថា ជាការប្លន់ដោយបើកចំហ និងបានបង្ហោះសារលើ Twitter ដែលនិយាយថា លោកត្រាំ បានប្រែក្លាយសហរដ្ឋអាមេរិកពីប្រទេសអស្ចារ្យមួយ ទៅជាប្រទេសទុច្ចរិតមួយ។
គួរដឹងថាសេតវិមានមិនទាន់មានការបកស្រាយនៅឡើយទេថាហេតុអ្វីបានជារតនាគារគួរទទួលបានចំណែកពីការជួញដូររវាង TikTok និង Microsoft នោះ។ Charlotte Jee មកពីវិបសាយ MIT Technology Review បាននិយាយថា "ខ្ញុំមិនចង់និយាយទេ ប៉ុន្តែវាដូចជាទង្វើរបស់ជនអន្ធពាលយ៉ាងអ៊ីចឹង៕"