• 2020-08-05 03:38:33
  • ព័ត៌មាន

Toyota នឹងចេញ SUV ខ្នាតតូចថ្មីសន្លាងមួយទៀត ហៅថា Urban Cruiser

  • 2020-08-05 03:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota នឹងបញ្ចេញរថយន្ត SUV ខ្នាតតូចម៉ូដែលថ្មីសន្លាងមួយទៀត សម្រាប់ទីផ្សារប្រទេសឥណ្ឌា ហៅថា Urban Cruiser ដែលផលិតផ្អែកតាមរថយន្ត Maruti Suzuki Vitara Brezza។

វាមិនមែនជារថយន្តដំបូងឡើយដែល Toyota គ្រាន់តែយកឡូហ្គូរបស់ខ្លួនទៅបិតលើរថយន្ត Suzuki។ ដោយឡែក វាគឺជាម៉ូដែលទី២ហើយសម្រាប់ Toyota ដោយម៉ូដែលទី១ គឺ Toyota Glanza ស៊េរីឆ្នាំ២០១៩ ដែលផលិតផ្អែកតាមរថយន្ត Suzuki Baleno។

មិនខុសពី Glanza ឡើយ រថយន្ត Urban Cruiser នឹងត្រូវផលិតដោយក្រុមហ៊ុន Maruti Suzuki របស់ប្រទេសឥណ្ឌា។

យ៉ាងណាមិញ រថយន្ត Toyota Urban Cruiser ក៏នឹងប្រើម៉ាស៊ីនតូចំណុះ ១,៥លីត្រ ដែលមានកម្លាំង ១០៣សេះ ដូចទៅនឹងរថយន្ត Vitara Brezza ដែរ៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់