• 2020-08-05 03:10:27
  • ព័ត៌មាន

realme នៅតែជាម៉ាកស្មាតហ្វូនដែលរីកចម្រើនឆាប់រហ័សបំផុតលើពិភពលោកក្នុងឆ្នាំ ២០២០នេះ

  • 2020-08-05 03:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ដែល​ជា​ម៉ាក​បច្ចេកវិទ្យា​ថ្មី​​កំពុង​មាន​ការ​ពេញ​និយម​នៅ​លើ​ពិភពលោក ​ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​នូវ​លទ្ធផល​​​​រយៈពេល ៦​ខែ​ដំបូង​​​នៃ​ឆ្នាំ ២០២០។ នៅ​ក្រោម​ការ​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​មាន​ការ​ប្រកួតប្រជែង ដោយ​ផ្អែក​ទៅ​លើ​ស្មារតី​ហ៊ាន​ឆ្ពោះ​ទៅ​មុខ​និង​ការ​រចនា​ដែល​ពេញ​និយម​របស់​ realme យុទ្ធសាស្ត្រ ​“ស្មាតហ្វូន + AIoT” ជាមួយ​ការ​វាយលុក​យ៉ាង​ខ្លាំង​ទៅ​លើ​យុទ្ធសាស្ត្រ​ទីផ្សារ​សម្រាប់​យុវវ័យ ​realme​ នៅ​តែ​រក្សា​ការ​កើនឡើង​ដែល​ផ្ទុយ​នឹង​និន្នាការ​ដែល​កំពុង​មាន​ការ​ធ្លាក់​ចុះ និង​បន្ត​រក្សា​​ចំណាត់​ថ្នាក់​ជា​ម៉ាក​ស្មាតហ្វូន​ទី៧ ទូទាំង​ពិភពលោក ថែម​ទាំង​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ទី៤ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

យោង​តាម​ទិន្នន័យ​ទីផ្សារ​របស់​ Counterpoint បាន​បង្ហាញ​ថា នៅ​ក្នុង​ត្រីមាស​ទី​មួយ​​ឆ្នាំ២០២០នេះ លទ្ធផល​នៃ​ការ​លក់​របស់​ realme ​បាន​មាន​ការ​កើន​ឡើង​ 157% គឺ​ជា​ម៉ាក​ស្មាតហ្វូន​មួយ​ក្នុង​ចំណោម​ម៉ាក​ស្មាតហ្វូន​ទាំង​ពីរ​ដែល​មាន​ការ​កើន​ឡើង ហើយ​នៅ​ត្រីមាស​ទី​២ ឆ្នាំ២០២០ ​មាន​ការ​កើន​ឡើង១១% ​ហើយ​ realme ត្រូវ​បាន​វាយ​តម្លៃ​ជា​ម៉ាក​ស្មាតហ្វូន​ដែល​មាន​ការ​រីក​ចម្រើន​ឆាប់​រហ័ស​ជាង​គេ​ទូទាំង​ពិភពលោក​​រយៈពេល​​៤​ ​ត្រី​មាសជាប់គ្នា។

​realme ទើប​តែ​បង្កើត​បាន​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ អ្នក​ប្រើប្រាស់​មាន​ដល់​ទៅ​ជាង ៤០លាននាក់ ​ដោយ​នៅ​ក្នុង​ ៦ខែ​នៃ​​ឆ្នាំ​ ២០២០ អ្នក​ប្រើប្រាស់​បាន​កើន​ឡើង​​រហូត​ដល់ ១៥លាននាក់។ ​realme បាន​ចូល​ទីផ្សារ​ចំនួន​៥៩ នៅ​ជុំវិញ​ពិភពលោក​ដែល​ក្នុង​នោះ​មាន​៩ ដែល​មាន​ចំណែក​ទីផ្សារ​ក្នុង​លំដាប់​កំពូល​ទាំង​៥ មាន​ដូច​ជា​នៅ​ប្រទេស​ថៃ ឥណ្ឌា កម្ពុជា​និង​អេហ្ស៊ីប​គឺ​បាន​ជាប់​ជា​ម៉ាក​ស្មាតហ្វូន​កំពូល​​ទាំង៤ ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង៥ ផង​ដែរ​នៅ​ក្នុង​ប្រទេស​ដូចជា​មីយ៉ាន់ម៉ា ហ្វីលីពីន អ៊ុយក្រែន​និង​ឥណ្ឌូនេស៊ី ​និង​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង៥ នៅ​ក្នុង​ទីផ្សារ​ស្មាតហ្វូន​នៅ​អាស៊ីអាគ្នេយ៍​ទាំង​មូល​ហើយ​ក្លាយ​ជា​ម៉ាក​ស្មាតហ្វូន​ដែល​រីក​ចម្រើន​ឆាប់​រហ័ស​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

បានវាយលុកទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័សនិងក្លាយជាអ្នកផ្សព្វផ្សាយ5G នៅទូទាំងពិភពលោក

realmeបាន​បើក​យុគសម័យ​ 5G ជាមួយ​នឹង​ realme X50 5G ក្នុង​គោល​បំណង​ដាក់​បង្ហាញ​ដំបូង​គេ​នូវ ផលិតផល​ 5G ក្នុង​ជួរ​តម្លៃ​ផ្សេងៗ និង​ក្លាយ​ជា​អ្នក​ពេញ​និយម5G។ ​realme មិន​ត្រឹម​តែ​ជា​ម៉ាក​ដំបូង​គេ​នៅ​ប្រទេសចិន​ដែល​ប្តូរ​ជួរ​ផលិតផល​ផ្សេងៗ​របស់​ខ្លួន​ទៅ​ជា​ 5G ​ទេ ជា​មួយគ្នា​នេះ​ដែរ realme ក៏​បាន​រៀប​ចំ​ទីផ្សារ​ 5G នៃ​ប្រទេស​ចិន​និង​អាស៊ីអាគ្នេយ៍​ផង​ដែរ ក្លាយ​ជា​អ្នក​នាំ​មុខ​នៅ​ក្នុង​ទីផ្សារ​ជា​ច្រើន​​ប្រទេស​ដូច​ជា​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា realme បាន​ដាក់​ប្រកាសrealme X50 Proដែល​អាច​មើល​ឃើញ​ថា​ realmeមាន​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយលុក​​ទីផ្សារ​ប្រទេស​កម្ពុជា។ ហើយ​នា​អនាគត​ realme ​នឹង​ព្យាយាម​ស្វែង​រក​មុខងារ​ប្រើប្រាស់​ផ្សេងៗ​កាន់​តែ​ច្រើន​នៃ​ 5G និង​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​5G នៅ​ទូទាំង​ពិភពលោក។

លទ្ធផលនៃ ស្មាតហ្វូន + AIoT

កាលពីដើមឆ្នាំ២០២០ realme បានដាក់ប្រកាសយុទ្ធសាស្ត្រ “ស្មាតហ្វូន + AIoT” ។ ទោះជាសេដ្ធកិច្ចនៅទូទាំងពិភពលោកនៅក្នុងដើមកន្លះឆ្នាំពោរពេញដោយការប្រកួតប្រជែងក៏ដោយ realmeក៏នៅតែបានសម្រេចនូវគោលដៅទីផ្សារក្រោមយុទ្ធសាស្ត្រនេះបានដោយជោគជ័យផងដែរ។

យុទ្ធសាស្ត្រនៃផលិតផលរបស់realmeគឺ “1+4+N” ដោយស្មាតហ្វូនជាប្រព័ន្ធគោល អាចភ្ជាប់ជាមួយផលិតផលAIoT ជាច្រើនយ៉ាងសំបូរបែប បង្កើតជីវិតឆ្លាតវៃជាមួយ​អ៊ីនធឺណិត​សម្រាប់យុវវ័យ។ នៅត្រីមាសទីមាសឆ្នាំ២០២០ realme បានចូលក្នុងទីផ្សារ AIoT របស់ឥណ្ឌាត្រឹមតែបីខែប៉ុណ្ណោះបានក្លាយជាម៉ាកឧបករណ៍សំលេងកំពូលទាំង៣។ បច្ចុប្បន្ននេះ realme បានដាក់ប្រកាស​នូវផលិតផលAIoT នៅក្នុងប្រទេសកម្ពុជា រួមមាន នាឡិកាឆ្លាតវៃជាដើម ថែមទាំងមានគម្រោងនៅក្នុងឆ្នាំ២០២០នេះនឹងបន្តនាំយកផលិតផល AIoT កាន់តែច្រើនផ្សេងទៀតមកផងដែរ និង​មានការប្តេជ្ញាចិត្តនឹងក្លាយជាឈុតបច្ចេកវិទ្យាដ៏សំខាន់សម្រាប់យុវវ័យក្នុងប្រទេសកម្ពុជា។

គុណភាពដ៏អស្ចារ្យនិងការរចនាដែលពេញនិយម

realme បានប្រើប្រាស់បច្ចេកវិទ្យាដែលថ្មី និងឈានមុខគេក្នុងឧស្សាហកម្មនេះ និងបានដាក់បង្ហាញនូវបច្ចេកវិទ្យាសាកថ្មលឿន 125Wដំបូងគេ។ ហើយបានប្រើប្រាស់នូវបន្ទះឈីបដែលមានគុណភាពល្អ ថែមទាំងបង្ហាញនូវផលិតផលជាច្រើនទៀត ដូចជាការបំពាក់បន្ទះឈីបSnapdragon 765G/865 ។ ស្របពេលនេះដែរ realme ក៏បាននាំយកវប្បធម៍ដែលពេញនិយមចូលមកក្នុងបច្ចេកវិទ្យា ក្រុមរចនា realme Design Studio បានមានការបង្កើតផលិតផលជាច្រើននិងជាបន្តបន្ទាប់ជាមួយ លោក Naoto Fukasawa ដែលជាអ្នករចនាដ៏ល្បីឈ្មោះក្នុងពិភពលោក និងលោក José Lévy ដែលជាអ្នករចនាម៉ូតដែលសហការជាមួយ Hermes ផងដែរ បង្កើតនូវផលិតផលដែលមានការរចនាទាន់សម័យសម្រាប់យុវវ័យ។

realme ក៏បានលើកឡើងនៅក្នុងការដាក់ប្រកាសC11 តាមព្រឹត្តការណ៍online កាលពីខែកក្កដាផងដែរថា realme Buds Q ដែលរចនាដោយលោកJose Levyដែលជាអ្នករចនាម៉ូតដែលសហការជាមួយ Hermes នឹងដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជានៅក្នុងខែនេះ ដោយឡែក realme X2 Pro Master Edition ពណ៌ Red Brick និង ពណ៌ Concret ដែលរចនាដោយលោក Naoto Fukasawa បានឈ្នះពានរង្វាន់អន្តរជាតិ Red Dot Design Award 2020 ។

លោក Sky Li ដែលជាស្ថាបនិកនៃម៉ាក realme បានបង្ហាញថា ៖ “ពួកយើងនឹងបន្តនាំយកស្មារតីហ៊ានលោតផ្លោះ ទៅបន្តដំណើរការនៅក្នុងទីផ្សារទូទាំងពិភពលោក វាយបំបែកនូវយុទ្ធសាស្ត្រទីផ្សារប្រទេសចិននិងអឺរ៉ុបជាដើម។ និងខិតខំសម្រេចគោលដៅចំនួនលក់រហូតដល់ជាងមួយលានគ្រឿងក្នុងរយៈពេល២ទៅ៣ឆ្នាំ បង្កើតជីវិតឆ្លាតវៃជាមួយអុីនធើណែតសម្រាប់យុវវ័យក្លាយជាក្រុមហ៊ុនមួយដែលយូរអង្វែង៕

មតិយោបល់