• 2020-08-04 02:31:14
  • ព័ត៌មាន

iPhone 12 អាចនឹងដាក់លក់ជាពីរដំណាក់កាល

  • 2020-08-04 02:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន Apple បាន​បញ្ជាក់​អំពី​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​បញ្ហា​ផ្គត់ផ្គង់​ iPhone ជំនាន់​ថ្មី ដោយ​បាន​និយាយ​ថា​ iPhone ជំនាន់​ថ្មី​នឹង​ចេញ​លក់​យឺត​ជាង​ពេល​ធម្មតា។

ប៉ុន្តែ​របាយការណ៍​ថ្មី​ចេញ​ពី​សារព័ត៌មាន Digitimes បាន​អះអាង​ថា​​ការ​ចេញ​លក់ iPhone ជំនាន់​ថ្មី​នឹង​មាន​ចែក​ចេញ​ជា​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​មួយ​គឺ​ការ​បញ្ចេញ​លក់ iPhone ​ចំនួន​ពីរ​ដែល​មាន​អេក្រង់​ទំហំ ៦,១អ៊ីញ និង​ទី​ពីរ​ការ​បញ្ចេញ​លក់ iPhone អេក្រង់​ទំហំ ៥,៤អ៊ីញ និង​អេក្រង់ ៦,៧អ៊ីញ។ យ៉ាងណាក្ដី គេ​មិន​បាន​បញ្ជាក់​ច្បាស់​នោះ​ទេ​ថា​ដំណាក់​កាល​នីមួយៗ​នឹង​កើត​មាន​នា​ពេល​ណា។

គួរ​ដឹង​ថា iPhone ដែល​ចេញ​ឆ្នាំ​នេះ​គេ​ជឿជាក់​ថា​នឹង​មាន​រហូត​ដល់ ៤​ម៉ូដែល ដែល​មាន​ប្រភេទ​អេក្រង់​ទំហំ ៥,៤អ៊ីញ​ចំនួន​មួយ ប្រភេទ​អេក្រង់​ទំហំ ៦,១អ៊ីញ​ចំនួន​ពីរ និង​មួយ​ទៀត​មាន​អេក្រង់ ៦,៧អ៊ីញ។ ពួក​វា​ទាំង​បួន​នឹង​មាន​ប្រើ​ប្រាស់​អេក្រង់​ OLED ក្បាល​ឆក​ដូចៗ​គ្នា ហើយ​រំពឹង​ថា​មាន​សេវា 5G ​ផង​ដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់