• 2020-08-04 01:26:09
  • ផលិតផលថ្មី

Pixel 4a តម្លៃ ៣៥០ដុល្លារ ចេញជាផ្លូវការហើយ

  • 2020-08-04 01:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​អស់​រាប់​ខែ​មក នា​ពេល​នេះ​ Google Pixel 4a បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ ដោយ​មិន​មាន​ប្រភេទ XL នោះ​ឡើយ គឺ​មាន​តែ​ប្រភេទ​ធម្មតា​ដែល​មាន​អេក្រង់​ទំហំ ៥,៨១អ៊ីញ។

Pixel 4a ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 730G គួប​ផ្សំ​នឹង​អង្គ​ផ្ទុក​ទំហំ ១២៨GB និង​មាន RAM ទំហំ ៦GB មិន​មាន​ប្រភេទ​អង្គ​ផ្ទុក និង​ RAM ផ្សេង​ពី​នេះ​ឡើយ ហើយ​មិន​ក៏​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​ដែរ។

អេក្រង់​របស់​វា​មាន​ទំហំ ៥,៨១អ៊ីញ ជា​ប្រភេទ OLED ដែល​មាន​កម្រិត​បង្ហាញ​ 1080x2340ភីកសែល និង​មាន​ចោះ​រន្ធ​អេក្រង់​បំពាក់​កាមេរ៉ា Selfie ទំហំ ៨MP ហើយ​មាន​តួ​ខ្លួន​ស្រោប​ដោយ​ប្លាស្ទិក។

ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​មួយ​គ្រាប់​ទំហំ ១២,២MP ដែល​មាន​ Sensor ទំហំ 1/2.55" និង​មាន Aperture f/1.7 ហើយ​មាន​មុខងារ​ដូច​ជា Pixel 4 ដែល​មាន​ដូច​ជា Night Sight, Portrait Mode និង Top Shot ផង​ដែរ។ បន្ថែម​ពី​នេះ​វា​មាន​នូវ​មុខងារ​រក្សា​លំនឹង OIS ពេល​ថត​វីដេអូ​ផង​ដែរ។

ថ្ម​របស់ Pixel 4a មាន​ទំហំ ៣១៤០mAh ដែល​អាច​សាក​បាន​ក្នុង​ល្បឿន ១៨វ៉ាត់ ហើយ​អ្វី​ដែល​ពិសេស​គឺ​វា​នៅ​មាន​បំពាក់​រន្ធ​ដោត​កាស 3.5mm។

Pixel 4a មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​អាមេរិក​ចាប់​ពី​ពេល​នេះ​ក្នុង​តម្លៃ ៣៤៩​ដុល្លារ មាន​តែ​ជម្រើស​ពណ៌ Just Black មួយ​គត់ ដែល​ការ​ដាក់​លក់​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី២០ ខែ​សីហា៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់