• 2020-08-03 06:25:19
  • ព័ត៌មាន

Apple ដកកម្មវិធីហ្គេមរាប់ពាន់ចេញពី App Store ក្នុងប្រទេសចិន!

  • 2020-08-03 06:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Qimai បានឱ្យដឹងថាក្រុមហ៊ុន Apple បានដកកម្មវិធីចំនួន ២៩៨០០ ចេញពី App Store របស់ចិននៅថ្ងៃសៅរ៍ ដែលក្នុងនោះរួមមានទាំងហ្គេមជាង ២៦០០០ ហើយក៏មានហ្គេមរបស់ក្រុមហ៊ុន Zynga និង Supercell ផងដែរ។ កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Apple បានជូនដំណឹងដល់អ្នកអភិវឌ្ឍន៍កម្មវិធីហ្គេមទាំងអស់ក្នុងប្រទេសចិន ត្រូវបញ្ជាក់ពីអាជ្ញាប័ណ្ណរបស់ខ្លួនឱ្យបានមុនចុងខែមិថុនា ដើម្បីចៀសវាងពីការដកចេញពីក្នុង App Store។

ការដកចេញនេះបានកើតឡើងស្របពេលមានការបង្ក្រាបល្បែងស៊ីសងដែលគ្មានការអនុញ្ញាតពីសំណាក់អាជ្ញាធរចិន។ ដូចគ្នាដែររដ្ឋាភិបាលចិនក៏បានព្យាយាមអនុវត្តបទបញ្ញត្តិដ៏តឹងរ៉ឹងជាងមុនលើឧស្សាហកម្មល្បែងរបស់ខ្លួនដើម្បីលុបប្រភេទកម្មវិធីហ្គេមណាដែលងាយរងគ្រោះដល់ប្រជាជនគេ។

លក្ខខណ្ឌក្នុងការទទួលបានអាជ្ញាប័ណ្ណធ្វើកម្មវិធីហ្គេមដែលត្រូវបង់លុយដើម្បីលេងបន្តនោះ (in-app purchases) គឺមានរយៈពេលយូរ និងសាំញ៉ាំដែលបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍កម្មវិធី ខ្នាតតូច និងខ្នាតមធ្យម លើកលែងតែក្រុមហ៊ុនធំៗតែប៉ុណ្ណោះ នេះបើតាមការវិភាគរបស់អ្នកជំនាញមួយចំនួន៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់