• 2020-08-03 02:12:28
  • ព័ត៌មាន

ចាប់បានអ្នក Hack គណនី Twitter របស់ Apple ទើបអាយុ ១៧ឆ្នាំប៉ុណ្ណោះ

  • 2020-08-03 02:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ ២​សប្ដាហ៍​មុន មាន​ការ​ Hack ទ្រង់ទ្រាយ​ធំ​មួយ​បាន​កើត​ឡើង​លើ Twitter ដែល​មាន​គណនី​ធំៗ​ជា​ច្រើន​បាន​រង​គ្រោះ​ ដូច​ជា​ Apple, Elon Musk, Barack Obama និង​ Bill Gates ជា​ដើម ដែល​ Hacker បាន​ប្រើ​ប្រាស់​គណនី​ទាំង​នេះ​បង្ហោះ​សារ​បោក​ប្រាស់​ទាក់ទង​នឹង Bitcoin។

នា​ពេល​នេះ​ដែរ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ News Channel 8 នៃ​ទីក្រុង Tampa រដ្ឋ Florida បាន​ឲ្យ​ដឹង​ថា​យុវជន​វ័យ ១៧​ឆ្នាំ ឈ្មោះ Graham Clark ​​បាន​​រង​ការ​ចោទ​ប្រកាន់​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ Hack ខាង​លើ និង​ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​នាំ​មក​សួរ​ចម្លើយ​ផង​ដែរ។ យុវជន​រូប​នេះ​បាន​រង​ការ​ចោទ​ប្រកាន់​​​លើ​បទ​ឧក្រិដ្ឋ​ចំនួន ៣០ ដែល​ក្នុង​នោះ​មាន​រួម​ ការ​​រៀប​ចំ​​ការ​ក្លែង​បន្លំ, ការ​លួច​​បន្លំ​ប្រើ​ព័ត៌មាន​អ្នក​ដទៃ និង​បទឧក្រិដ្ឋ​ជា​ច្រើន​ទៀត។

មាន​យុវជន​ពីរ​រូប​ទៀត​ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ចូល​រួម​ចំណែក​ក្នុង​បទ​ឧក្រិដ្ឋ​នៃ​ការ Hack ខាង​លើ​នេះ​ផង​ដែរ ដែល​មាន​ម្នាក់​វ័យ ១៩​ឆ្នាំ​ មក​ពី​ចក្រភព​អង់គ្លេស និង​ម្នាក់​ទៀត​វ័យ ២២​ឆ្នាំ មក​ពី​រដ្ឋ Florida ដែល​មិន​ទាន់​ឃាត់​ខ្លួន​បាន​នៅ​ឡើយ៕​​​​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់