• 2020-08-03 01:23:29
  • ព័ត៌មាន

Cadillac ចុះប៉ាតង់ឈ្មោះថ្មី២ សង្ស័យសម្រាប់ឡានអត់ប្រើសាំង

  • 2020-08-03 01:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុនរថយន្តអាមេរិក Cadillac បានចុះប៉ាតង់ឈ្មោះថ្មីចំនួន ២ គឺ Symboliq និង Optiq ជាមួយនឹងការិយាល័យប៉ាតង់ Swiss Federal Institute of Intellectual Property។

គួររំលឹកឲ្យដឹងថា General Motors ដែលជាក្រុមហ៊ុនមេរបស់ Cadillac ធ្លាប់បានបញ្ជាក់ថា ពួកគេនឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ៥ ម៉ូដែល សម្រាប់ម៉ាកមួយនេះ នៅចន្លោះឆ្នាំ ២០២១ និង ២០២៥។

រថយន្តអគ្គិសនី ២ ម៉ូដែលដំបូង គឺ Lyriq និង Celestiq ហើយ ៣ ម៉ូដែលទៀត រួមមានរថយន្ត SUV ខ្នាតតូច ទំហំស្រដៀងទៅនឹងម៉ូដែល XT4, SUV ខ្នាតមធ្យម កៅអី៣ជួរ ទំហំស្រដៀងទៅនឹងម៉ូដែល XT6 និង SUV ខ្នាតធំ ស្រដៀងទៅនឹងម៉ូដែល Escalade។ គេរំពឹងថា ឈ្មោះថ្មី ២ ខាងលើ Optiq និង Symboliq ទំនងជាត្រូវប្រើលើរថយន្ត ២ ក្នុងចំណោម ៣ម៉ូដែលខាងលើ។

យ៉ាងណាមិញ រថយន្ត Cadillac Lyriq ត្រូវបានកំណត់ឲ្យបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយវានឹងមានបំពាក់អេក្រង់ធំសម្បើម រហូតដល់ទៅទំហំ ៣៣អ៊ីញ ដែលគួបផ្សំរវាងអេក្រង់បង្ហាញមុខងាររថយន្ត, កុងទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត នៅលើអេក្រង់តែមួយ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់