• 2020-08-01 05:46:20
  • ព័ត៌មាន

ពិតជាអស្ចារ្យមែន! ទិន្នន័យការលក់រថយន្ត MG នៅតែមានការកើនឡើង ទោះក្នុងវិបត្តិកូវីដ​ក៏ដោយ

  • 2020-08-01 05:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនា បានឲ្យដឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងលឿនដល់ ២,៥ ភាគរយក្នុងឆ្នាំ២០២០ ដោយសារផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺ Covid 19។ ទំនិញត្រូវបានជាប់គាំងនៅកំពង់ផែអស់រយៈពេលជាច្រើនសប្តាហ៍ ការដឹកជញ្ជូនកំពុងជួបប្រទះការកាត់បន្ថយការពន្យារពេល និងការលុបចោល។ ប៉ុន្តែការលក់រថយន្ត MG នៅតែមានការកើនឡើងទោះមានវិបត្តិកូដវីតក៏ដោយ។

កាលពីឆ្នាំ២០១៩ កន្លងមក រថយន្តម៉ាក MG យីហោរបស់ប្រទេសអង់គ្លេស បានរីករាយនឹងការចាប់ផ្តើមដ៏អស្ចារ្យ ហើយ MG ពិតជាមានការរំភើបយ៉ាងខ្លាំងនៅពេលដែលឃើញកំណើនកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ គ្រប់ម៉ូឌែលទាំងអស់របស់រថយន្ត MG នៅតែបន្តនូវភាពទាក់ទាញដល់អតិថិជនថ្មីៗដែលចង់បានរថយន្តមានបច្ចេកវិទ្យទំនើប ស្ទីលថ្មី និងតម្លៃសមរម្យដែលចំណាយចំគោលដៅ។ ពិតជាអស្ចារ្យមែន រថយន្ត MG បានលក់ចេញដល់ទៅជាង ៣៥០គ្រឿងកាលពីឆ្នាំមុន។ លើសពីនេះទៅទៀតគ្រាន់តែរយៈពេលកន្លះឆ្នាំនៃឆ្នាំ២០២០ ទិន្នន័យការលក់បានឈានដល់ចំនួនស្មើនឹងឆ្នាំមុន។ នេះជាសញ្ញាដែលបានបញ្ជាក់ថាក្រុមហ៊ុន MG បានឈានទៅរកភាពជោគជ័យសម្រាប់យីហោរបស់ពួកគេនៅក្នុងវិស័យរថយន្តនៅកម្ពុជា។ ពួកគេរំពឹងទុកថានៅចុងឆ្នាំ២០២០ នេះ គេនឹងឃើញមានរថយន្ត MG កើនឡើងបន្ថែមទៀតដែលចរាចរណ៍​នៅលើដងផ្លូវ និងជាការលក់មួយដែលមានការកើនឡើងដែលមិននឹកស្មានដល់។

ទោះបីជានេះជាដំណឹងល្អសម្រាប់រថយន្តម៉ាក MG ក៏ដោយ ក៏តួលេខនៃការលក់ចេញដ៏ច្រើនមួយនេះមិនអាចធ្វើទៅបានទេ បើគ្មានការប្តេជ្ញាចិត្តខ្ពស់ពីក្រុមការងារ និងពីបណ្តាញអ្នកចែកចាយរថយន្តថ្នាក់ជាតិដែលទទួលបានជោគជ័យនោះ។ ចំពោះហេតុផលនេះ ក្រុមហ៊ុន MG សូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះអតិថិជនទាំងអស់ដែលបានជឿទុកចិត្ត និងរាល់ក្រុមការងារដែលបានផ្តល់នូវលទ្ធផលដ៏ល្អជារៀងរាល់ខែ។ វាបានកើតឡើងដោយសារតែការកំណត់តម្លៃនៃយីហោមួយនេះ ហើយនៅចំណុចស្នូលនៃយុទ្ធសាស្រ្តទីផ្សារដ៏អស្ចារ្យមួយនេះ ក៏បានទាក់ទាញដល់ម្ចាស់រថយន្តជាច្រើនដែលធ្លាប់បានប្រើរថយន្ត MG រួចមកហើយ។

សម្រាប់ឆ្នាំនេះផងដែរ ក្រុមហ៊ុនរថយន្ត MG កំពុងដំណើរការកិច្ចព្រមព្រៀងជាច្រើន ដើម្បីធ្វើឱ្យរថយន្ត MG កាន់តែមានតម្លៃសមរម្យ ហើយផ្តល់ជូនអតិថិជននូវអ្វីដែលអាចធ្វើទៅបាន។ ដូច្នេះឥឡូវនេះគឺជាពេលវេលាដ៏ល្អបំផុតក្នុងការទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូនដ៏អស្ចារ្យនេះពីក្រុមហ៊ុនចែកចាយរថយន្តថ្មីផ្លូវការរបស់ MG!

លោក ពុំ សូរិយា នាយកគ្រប់គ្រងនៅ TF Motors បានមានប្រសាសន៍ថា “លទ្ធផលគឺទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ហើយយើងនឹងបន្តប្រើប្រាស់វេទិកាដ៏រឹងមាំនេះដើម្បីកសាងម៉ាកយីហោ MG បន្តឲ្យ​កាន់តែជោគជ័យទៅមុខទៀត ដោយចាប់ផ្តើមពីការណែនាំពីរថយន្តប្រើអគ្គីសនី MG ZS EV នៅពេលខាងមុខនេះនិងពង្រីកបណ្តាញសាខាជាបន្តបន្ទាប់ផងដែរ”៕

មតិយោបល់