• 2020-07-31 03:55:00
  • ព័ត៌មាន

ឡាន Toyota 4Runner ឆ្នាំ២០២១ មានដល់ ១៤ម៉ូដែលខុសៗគ្នា ឯតម្លៃចាប់ពី៣ម៉ឺនដុល្លារ

  • 2020-07-31 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានប្រកាសចេញរថយន្ត 4Runner ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ប៉ុន្តែមិនបានធ្វើការផ្លាស់ប្តូរអ្វីច្រើនឡើយលើ SUV ដ៏ខ្លាំងក្លានេះ។

អ្វីដែលពិសេសនោះគឺ 4Runner ឆ្នាំ២០២១ មានបន្ថែមម៉ូដែលថ្មីមួយ គឺ Trail Special Edition ដែលត្រូវបានផលិតផ្អែកតាមម៉ូដែល SR5 ដើម្បីទីផ្សារសហរដ្ឋអាមេរិក តែម្តង។ រថយន្តនេះមានបំពាក់ម៉ាស៊ីន ៤,០លីត្រ V6 មានកម្លាំង ២៧០សេះ ប្រើប្រអប់លេខអូតូ ៥វគ្គ និងប៉ុងមួយវិលកង់ក្រោយមកស្តង់ដារ ខណៈប៉ុងពីរជា Option។

សរុបមក សម្រាប់ស៊េរីឆ្នាំ២០២១នេះ រថយន្ត Toyota 4Runner មានរហូតដល់ទៅ ១៤ម៉ូដែលខុសៗគ្នា គឺ៖

  • 4Runner 4x2 SR5 តម្លៃចាប់ពី ៣៦ ៣៤០ដុល្លារ
  • 4Runner 4x2 Trial Edition តម្លៃចាប់ពី ៣៨ ៣១៥ដុល្លារ
  • 4Runner 4x2 SR5 Premium តម្លៃចាប់ពី ៣៩ ៥៥០ដុល្លារ
  • 4Runner 4x2 Limited តម្លៃចាប់ពី ៤៥ ៣៩៥ដុល្លារ
  • 4Runner 4x2 Nightshade តម្លៃចាប់ពី ៤៦ ៨១០ដុល្លារ
  • 4Runner 4x4 SR5 តម្លៃចាប់ពី ៣៨ ២១៥ដុល្លារ
  • 4Runner 4x4 Trail Edition តម្លៃចាប់ពី ៤០ ១៩០ដុល្លារ
  • 4Runner 4x4 SR5 Premium តម្លៃចាប់ពី ៤១ ៤២៥ដុល្លារ
  • 4Runner Venture Special Edition តម្លៃចាប់ពី ៤៤ ៦២០ដុល្លារ
  • 4Runner 4x4 Limited តម្លៃចាប់ពី ៤៧ ៤៣០ដុល្លារ
  • 4Runner 4x4 Nightshade តម្លៃចាប់ពី ៤៨ ៨៤៥ដុល្លារ
  • 4Runner 4x4 TRD Off-road តម្លៃចាប់ពី ៤០ ៣០៥ដុល្លារ
  • 4Runner 4x4 TRD Off-road Premium តម្លៃចាប់ពី ៤៣ ០៥០ដុល្លារ
  • 4Runner 4x4 TRD-Pro តម្លៃចាប់ពី ៥០ ៤៧០ដុល្លារ

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់