• 2020-07-31 03:53:00
  • ព័ត៌មាន

មានតែក្រុមហ៊ុនទូរសព្ទមួយគត់ក្នុងលោក ដែលកើនឡើងចំនួនលក់នៅត្រីមាសទី២

  • 2020-07-31 03:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ Canalys បាន​ឲ្យ​ដឹង​ថា​ទីផ្សារ​ស្មាតហ្វូន​លើ​សកល​លោក​នៅ​អំឡុង​ត្រីមាស​ទី​ពីរ​ ឆ្នាំ ២០២០ នេះ ​មាន​ការ​ធ្លាក់​ចុះ ១៤% បើ​ធៀប​នឹង​ត្រីមាស​ទី​ពីរ​ឆ្នាំ​មុន។

Canalys បាន​ឲ្យ​ដឹង​ទៀត​ថា​ Apple ជា​ក្រុមហ៊ុន​ស្មាតហ្វូន​តែ​មួយ​គត់​ដែល​មាន​កំណើន​ចំនួន​លក់​នៅ​ត្រីមាស​ទី​២​នេះ ដោយ​ Apple អាច​លក់​ iPhone បាន​សរុប ៤៥,១​លាន​គ្រឿង នៅ​ទូទាំង​ពិភពលោក​ក្នុង​ត្រីមាស​ទី​២ ដែល​កើន​ឡើង​ ២៥% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។

ចំនួន​លក់​របស់ Apple គឺ​ស្ថិត​នៅ​លំដាប់​លេខ​ ៣ នៅ​ពី​ក្រោយ​ Huawei ​ដែល​លក់​ស្មាតហ្វូន​បាន ៥៥,៨​លាន​គ្រឿង​ (ថយ​ចុះ ៥%) និង Samsung លក់​ស្មាតហ្វូន​បាន ៥៣,៧​លាន​គ្រឿង (ថយ​ចុះ ៣០%)។

ចំណែក Xiaomi ស្ថិត​នៅ​លំដាប់​លេខ​បួន​ ជា​មួយ​ចំនួន​លក់ ២៨,៨​លាន​គ្រឿង ថយ​ចុះ​ ១០% និង OPPO ​លក់​បាន ២៥,៨​លាន​គ្រឿង​ ថយ​ចុះ ១៦% ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​ប្រាំ៕​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់