- 2020-07-31 03:35:23
- ព័ត៌មាន
Toyota Land Cruiser Heritage Edition ឆ្នាំ២០២១ ថែមប្រភេទកៅអី៣ជួរ តម្លៃខ្ទង់៨ម៉ឺនដុល្លារ
- 2020-07-31 03:35:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Land Cruiser Heritage Edition ឆ្នាំ២០២១ ថែមប្រភេទកៅអី៣ជួរ តម្លៃខ្ទង់៨ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
Toyota បានប្រកាសពីព័ត៌មានលម្អិតនៃរថយន្ត Land Cruiser ស៊េរីឆ្នាំ២០២១ ដោយនៅតែរក្សាម៉ូដែលពិសេស Heritage Edition ប៉ុន្តែនឹងបន្ថែមជម្រើសកៅអី ៣ជួរផងដែរ។
ក្រៅពីនោះ គ្មានអ្វីផ្លាស់ប្តូរឡើយសម្រាប់ Land Cruiser ស៊េរីឆ្នាំ២០២១ ដោយម៉ូដែល Heritage Edition គ្រាន់តែបន្ថែមពណ៌ថ្មី២ គឺ Midnight Black Metallic និង Blizzard Pearl លើពណ៌ដែលមានស្រាប់ Classic Silver Metallic និង Magnetic Gray Metallic។ រថយន្ត Toyota Land Cruiser Heritage Edition ឆ្នាំ២០២១ មានបំពាក់ប៉ាណាមុខពណ៌ខ្មៅ, យ៉ាន់ BBS ពណ៌ទង់ដែងទំហំ ១៨អ៊ីញ និងឡូហ្គូ Land Cruiser ស៊េរីចាស់ ជាដើម។
គួរឲ្យដឹងថា រថយន្ត Land Cruiser ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៨៥ ៥១៥ដុល្លារ សម្រាប់ម៉ូដែលធម្មតា (series 200) លើទីផ្សារសហរដ្ឋអាមេរិក ខណៈម៉ូដែល Heritage Edition វិញគឺចាប់ពី ៨៧ ៨៤៥ដុល្លារ។ ចំពោះ Heritage Edition ប្រភេទកៅអី ៣ជួរ នឹងត្រូវប្រកាសតម្លៃនាពេលក្រោយ។ SUV ដែលមានឈ្មោះល្បីល្បាញជាយូរមកហើយនេះ នៅតែបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៨១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ 4WD ដដែល៕