• 2020-07-31 02:28:18
  • ព័ត៌មាន

ទីបំផុត Google បញ្ជាក់ថ្ងៃប្រកាសចេញPixel 4a ហើយ!

  • 2020-07-31 02:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​ថ្ងៃ​ប្រកាស​ចេញ​ស្មាតហ្វូន​​ធន់​កណ្ដាល Pixel 4a តាម​រយៈ​កូដ​ដែល​បង្កប់​លើ​វិបសាយ​របស់​ខ្លួន​ ដោយ​នឹង​ប្រកាស​ចេញ​នា​ថ្ងៃ​ទី ៣ ខែ​សីហា ខាង​មុខ​នេះ។ កាល​បរិច្ឆេទ​នេះ​គឺ​ដូច​គ្នា​នឹង​កាល​បរិច្ឆេទ​ដែល Jon Prosser បាន​ទម្លាយ​ឲ្យ​ដឹង​ពី​មុន​មក​ដែរ។

Google Pixel 4a នឹង​មាន​បំពាក់​ដោយ​ឈីប​ Snapdragon 730 ដែល​ឈីប​នេះ​ហាក់​ដូច​ជា​ចាស់​បន្តិច​សម្រាប់​ស្មាតហ្វូន​ធន់​កណ្ដាល ព្រោះ​ថា​បច្ចុប្បន្ន​នេះ​ស្មាតហ្វូន​ធន់​កណ្ដាល​និយម​ប្រើ​ប្រាស់​ឈីប Snapdragon 765G ដូច​ជា OnePlus Nord ជា​ដើម។

បន្ទះ​ឈីប​ Snapdragon 730 ​នឹង​មាន​គួប​ផ្សំ​ដោយ​ RAM ទំហំ ៦GB, អង្គ​ផ្ទុក​ទំហំ​ចាប់​ពី​ ៦៤GB, ថ្ម​ទំហំ ៣០៨០mAh អាច​សាក​ល្បឿន ១៨វ៉ាត់ និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ចេញ​ពី​ប្រអប់៕​​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់