• 2020-07-30 08:04:26
  • ព័ត៌មាន

Mercedes បង្អួតកុងទ័រសិប្បនិម្មិតលើឡាន S-Class ថ្មី ធានាជិះមិនវង្វេងផ្លូវ (វីដេអូ)

  • 2020-07-30 08:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលមិនដល់មួយខែទៀតនោះទេ រថយន្ត Mercedes-Benz S-Class ថ្មីសន្លាង នឹងបង្ហាញរូបរាងជាផ្លូវការ។

រថយន្ត Mercedes-Benz S-Class ជំនាន់ថ្មី (រូប Render)

ឥឡូវនេះ ក្រុមហ៊ុន Mercedes បានបង្អួតពីបច្ចេកវិទ្យាដ៏ទំនើប និងគួរឲ្យចាប់អារម្មណ៍របស់ខ្លួន ដែលមានបំពាក់លើរថយន្ត S-Class គឺ កុងទ័រសិប្បនិម្មិតលើកញ្ចក់ ហៅថា Augmented Reality Head-Up Display ឬ AR-HUD។

AR-HUD នេះ ផ្តល់នូវការបង្ហាញកុងទ័រដែលដូចជាមានអ្នកប្រាប់ផ្ទាល់ពិតៗ ហើយដំណើរការបានល្អប្រសើរខ្លាំងមែនទែន ក្នុងស្ថានភាពជាក់ស្តែង។

បើតាមវីដេអូឃ្លីបខ្លីមួយដែលបង្ហោះដោយក្រុមហ៊ុន Mercedes ផ្ទាល់ បង្ហាញឲ្យឃើញថា AR-HUD​ នឹងបង្ហាញសញ្ញាព្រួញលើកុងទ័រ ដើម្បីប្រាប់ថាបត់ទៅទិសដៅមួយណា ក៏ដូចជាសញ្ញាប្រមាន និង ស្លាកសញ្ញាចរាចរណ៍ ផងដែរ។ អ្វីដែលរឹតតែពិសេសគឺ សញ្ញាទីតាំងនឹងពង្រីកខ្លួនធំឡើងៗ នៅពេលដែលអ្នកជិះជិតទៅដល់គោលដៅ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់