- 2020-07-30 07:49:46
- ហាងឆេងផលិតផល
Lexus LM លក់នៅវៀតណាម តម្លៃជិះកន្លះលានដុល្លារ
- 2020-07-30 07:49:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus LM លក់នៅវៀតណាម តម្លៃជិះកន្លះលានដុល្លារ
ចន្លោះមិនឃើញ
រថយន្ត Lexus LM ត្រូវបានក្រុមហ៊ុន Lexus ប្រកាសចេញកាលពីខែមេសា ឆ្នាំ ២០១៩ ដែលចាប់យកប្រទេសចិន និងទីផ្សារមួយចំនួននៅអាស៊ីជាទីផ្សារគោលដៅ។
ពេលនេះរថយន្តវ៉ែនប្រណីតនេះ បានលេចមុខនៅទីផ្សារប្រទេសវៀតណាម តាមរយៈការនាំចូលរបស់ហាងលក់រថយន្តឯកជនមួយកន្លែង ដែលជាប្រភេទ LM 300h មានដាក់លក់តម្លៃរហូតដល់ជាង ១០ពាន់លានដុង ដែលស្មើប្រមាណជាង ៤៣ម៉ឺនដុល្លារ។
Lexus LM 300h គឺមានបំពាក់ប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានម៉ាស៊ីនសាំង ២,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៥៤សេះ។ មានម៉ូទ័រអគ្គិសនីចំនួនពីរទៀតដែលម៉ូទ័រខាងមុខផលិតកម្លាំងបាន ១០៥សេះ និងខាងក្រោយកម្លាំង ៦៨សេះ។ រថយន្តនេះអាចស្ទុះពី ០-១០០ គ.ម/ម៉ ដោយចំណាយពេល ១០,៥វិនាទី និងមានកម្រិតស៊ីប្រេងជាមធ្យម ៦,៤លីត្រ ក្នុងចម្ងាយ ១០០ គ.ម៕