• 2020-07-29 03:40:06
  • ផលិតផលថ្មី

ទូរសព្ទជប៉ុន តម្លៃត្រឹម ១៦៩ដុល្លារ លក់នៅខ្មែរថ្ងៃ៣១ ខែកក្កដានេះហើយ

  • 2020-07-29 03:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទម៉ាកdoqo ម៉ូដែល d20+ ដែល​បាន​ចេញ​នៅ​ជប៉ុន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​កន្លង​ទៅ​នេះ ក្នុង​ពេល​មិន​ដល់​ ១​នាទី​ផង អាច​លក់​បាន​ជា​ទឹក​ប្រាក់​សរុប​ដល់​ជាង ៦០​ម៉ឺន​ដុល្លារ ដែល​មាន​ន័យ​ថា​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​ជប៉ុន។

​នា​ពេល​នេះ​ទូរសព្ទជប៉ុន doqo ម៉ូឌែល​ថ្មី d20+​ ​នឹង​ចាប់​ផ្ដើម​​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​​ជា​លើក​ដំបូង​នា​​ថ្ងៃ​ទី ៣១ ខែ​កក្កដា​នេះ​ហើយ ​ដែល​​ការ​នាំ​​​​​មក​លក់​ជា​លើក​ដំបូង​គឺ​មាន​ចំនួន ៣ពាន់គ្រឿង។

ទូរសព្ទ​ d20+ ​មាន​បំពាក់​ RAM ទំហំ 8GB និង​អង្គ​ផ្ទុក​ទំហំ​ 128GB​ដែល​មាន​ដាក់​លក់​តម្លៃ​169$ លើ​ទីផ្សារ​កម្ពុជា​។ វា​មាន​គួប​ផ្សំ​ដោយ​បន្ទះ​ឈីប​កម្លាំង​ខ្លាំង កាមេរ៉ា​ខាង​ក្រោយ​អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ និង​មាន​ថ្ម​ទំហំ​ដល់ ៤៥០០ mAh ផង​ដែរ។ ​បញ្ជាក់​ដែរ​ថា​​ក្រុមហ៊ុន​ទូរសព្ទ doqo បាន​សន្យា​ថា​បើសិនជា​រយៈពេល​ ៣​ថ្ងៃ​ អតិថិជន​មិនពេញ​ចិត្ត​ នឹង​មាន​​ការ​សង​ប្រាក់​ជូន​វិញ ​(​សម្រាប់​​ការ​វិច​ខ្ចប់​គ្រឿង​បន្លាស់​គ្រប់គ្រាន់​ត្រឡប់​មកវិញ)។

គួរ​បញ្ជាក់​ដែរ​ថា​​ប្រភេទ​ទូរសព្ទ​ម៉ូឌែល​នេះ​​មិន​មាន​លក់​តាម​ហាង​នោះ​ទេ គឺ​អតិថិជន​អាច​រក​ទិញ​បាន​តាម​​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ​​ដោយ​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា វេលា​ម៉ោង១០​ព្រឹក​ អ្នក​អាច​​ទិញតាមរយៈវិបសាយរបស់ doqo និងធ្វើតាមការណែនាំ៖​

ព័ត៌មាន​បន្ថែម​អាច​ចូល​ទៅ​កាន់​គេហទំព័រ doqo ឬ​ទំនាក់ទំនង​តាម​ទូរសព្ទ​លេខ​ 087335628/ 0977668768//089957488/ 087335638/ 0977668778/ 08934086 និង​ទំព័រ Facebook: @doqo និង​ @doqokh៕

មតិយោបល់