• 2020-07-28 02:01:11
  • ហាងឆេងផលិតផល

iPhone SE 2020 ដាក់លក់ព្រឹកនេះ តម្លៃនៅសល់ប៉ុន្មាន?

  • 2020-07-28 02:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះមកដឹងតម្លៃ iPhone SE 2020 ដែលកំពុងមានលក់នៅតាមហាង។ iPhone SE 2020 ជំនាន់ថ្មីដែលមានរូបរាងស្រដៀងទៅនិង iPhone 8 អេក្រង់ទំហំ ៤,៧ អ៊ីញ ប្រភេទ LCD និងជា Retina Display ទ្រាំទ្រមុខងារ True Tone និងមានបំពាក់ប៊ូតុង Home សម្រាប់មុខងារស្កេនម្រាមដៃ។

iPhone SE ជំនាន់ថ្មីនេះមានកាមេរ៉ាខាងក្រោយទំហំ ១២MP កាមេរ៉ាមុខមានទំហំ ៧MP ប្រើប្រាស់ឈីប A13 Bionic។

តាមប្រភពពីហាងក្នុងស្រុក សម្រាប់តម្លៃថ្មី iPhone SE 2020 ដាក់លក់បច្ចុប្បន្ន ទំហំ 64GB មានតម្លៃខ្ទង់ ៤៩៩ ដុល្លារ ទំហំ 128GB មានតម្លៃខ្ទង់ ៥៥៩ដុល្លារ ទំហំ 128GB មានតម្លៃខ្ទង់ ៥៩៩ដុល្លារ។

អាចសាកថ្មល្បឿន ១៨ វ៉ាត់ ស៊ីមពីរ (ស៊ីមទីមួយជាប្រភេទ eSIM), ទ្រាំទ្រមុខងារ Haptic Touch ដែលជំនួសឲ្យ 3D Touch និងមានសមត្ថភាពការពារទឹក/ធូលី កម្រិត IP67៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់