- 2020-07-27 07:45:36
- ព័ត៌មាន
យន្តហោះបើកស្វ័យប្រវត្តិ សាកល្បងបានជោគជ័យហើយ
- 2020-07-27 07:45:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះបើកស្វ័យប្រវត្តិ សាកល្បងបានជោគជ័យហើយ
ចន្លោះមិនឃើញ
តាមរយៈការហោះហើរសាកល្បងអស់រយៈពេល ២ឆ្នាំរួចមក ក្រុមហ៊ុន Airbus បានបិទបញ្ចប់ដោយជោគជ័យនូវគម្រោងការ Autonomous Taxi, Take-Off and Landing (ATTOL) របស់ខ្លួន ដែលទាក់ទងនឹងយន្តហោះបើកបរស្វ័យប្រវត្តិ។
ក្នុងគម្រោងការដែលជោគជ័យនេះ Airbus អាចសម្រេចលើការបើកបរ, ការហោះឡើង និងការចុះចតយន្តហោះខ្នាតធំដោយស្វ័យប្រវត្តិសុទ្ធ បានដោយជោគជ័យ ដោយប្រើប្រាស់បច្ចេកវិទ្យាចំណាំរូបភាពបំពាក់លើយន្តហោះផ្ទាល់តែម្ដង។
សរុបមក Airbus បានធ្វើតេស្តហោះហើរជាង ៥០០ដង ដែលការហោះហើរជិត ៤៥០ដង គឺដើម្បីប្រមូលយកទិន្នន័យជាវីដេអូ ដើម្បីឲ្យប្រព័ន្ធដំណើរការដោយរលូន។ ក្នុងនោះដែរការហោះហើរចំនួន ៦ដង ដែលក្នុងមួយលើកៗមានការហោះឡើង និងចុះចត ៥ដង គឺធ្វើឡើងដើម្បីសាកល្បងសមត្ថភាពបើកបរស្វ័យប្រវត្តិរបស់យន្តហោះ។
គម្រោងការ ATTOL ត្រូវបានបង្កើតឡើងដោយ Airbus ក្នុងគោលបំណងស្វែងយល់អំពីផលប្រយោជន៍នៃបច្ចេកវិទ្យាស្វ័យប្រវត្តិសម្រាប់យន្តហោះ ដើម្បីជួយឲ្យពីឡុតផ្ដោតលើការធ្វើការសម្រេចចិត្តក្នុងស្ថានភាពបន្ទាន់ណាមួយ និងបេសកកម្មដទៃ ជាជាងការបញ្ជាយន្តហោះ៕