• 2020-07-27 06:13:26
  • ព័ត៌មាន

ចង់​បាន​រូប​បង្ហោះ​លើ Instagram ​ខ្លាំង​ពេក បែរ​កើត​រឿង​ស៊យ​ទៅវិញ

  • 2020-07-27 06:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Katarina Zarutskie បាន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ Bahamas ប៉ុន្តែ​អំឡុង​ពេល​ប្រាប់​ឲ្យ​មិត្ត​ប្រុស​ថត​រូប​នាង​ប្រមូល​ផ្ដុំ​ក្បែរ​ត្រី​ឆ្លាម (Nurse Sharks) សំណាង​មិន​ល្អ​ក្មេង​ស្រី​វ័យ ១៩ ឆ្នាំ ក៏​ត្រូវ​បាន​ឆ្លាម​មួយ​ក្បាលហែល​មក​ត្របាក់ ខំ​ត្រង់​ផ្នែក​ក​ដៃ និង​ចាប់​ជ្រមុជ​នាង​ទៅ​ខាង​ក្រោម​ទឹក។

ហេតុការណ៍​​នេះ​មិន​បណ្តាញ​ឲ្យ​​នាង​បាត់បង់​ជីវិត តែ​ក៏​រង​ការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​លើ​បណ្តាញ​សង្គម ថា​នាង​បាន​ប្រព្រឹត្តិ​ទង្វើ​ឆ្កួត​លីលា។

របាយការណ៍​ពី BBC News បាន​បញ្ជាក់​ថា​ក្មេង​ស្រី Zarutskie ជា​និស្សិត​ផ្នែក​គិលានុបដ្ឋាយិកា​នៅ​សកលវិទ្យាល័យ Miami ដោយ​មាន​បទពិសោធន៍​ជាមួយ​តំបន់​មហាសមុទ្រ​តាំង​តែ​ពី​កើត​ដឹង​ក្តី​ក្នុង​រដ្ឋ California មក​ម្ល៉េះ។ ថ្លែង​ប្រាប់ BBC៖ "ទៅ​តាម​ចំណេះដឹង​កន្លង​មក​នៃ​ការ​ជិះ​ស្គី​និង​ការ​ជ្រមុជ​ទឹក ខ្ញុំ​ដឹង​ច្បាស់​ថា​ប្រភេទ​ត្រី​ឆ្លាម Nurse Sharks ជា​ញឹកញយ​ពិត​ជា​មាន​សុវត្ថិភាព"។

ឆ្លើយតប​មក​វិញ​ដោយ​អ្នក​គ្រប់គ្រង​កោះ Staniel Cay ក្នុង​តំបន់ Bahamas លោក David Hocer ក៏​ប្រាប់​ទៅ NBC News ដូច្នោះ​ថា៖ "ពិត​ណាស់​ដែល​វា​ជា​ប្រភេទ​សត្វ​ស្លូតត្រង់ ប៉ុន្តែ​វា​ក៏​អាច​ខាំ​បាន​ក្នុង​កាលៈទេសៈ​ណា​មួយ"។

ត្រង់​ផ្នែក​ក​ដៃ​បន្ត​មាន​ស្នាម​ខាំ​មក​ទល់​បច្ចុប្បន្ន ប៉ុន្តែ​នាង​សង្កត់​ធ្ងន់​ថា​នេះ​ជា​សំណាង​ល្អ​សម្រាប់​នាង​ហើយ ដែល​មិន​កើត​រឿង​ធ្ងន់ធ្ងរ។

អានអត្ថបទ:

ប្រភព៖ petapixel ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់