• 2020-07-27 02:58:52
  • ព័ត៌មាន

លើកនេះជឿជាក់ ១០០% ពីថ្ងៃប្រកាសចេញ Google Pixel 4a

  • 2020-07-27 02:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​​ឲ្យ​ដំណឹង​​លេច​ធ្លាយ​​ចំៗ​​អំពី​​ផលិតផល​ថ្មីៗ​​ឈ្មោះ​ថា John Prosser បាន​​បង្ហាញ​ការ​ជឿជាក់​ថា​ Google Pixel 4a នឹង​បង្ហាញ​មុខ​ជា​ផ្លួវ​ការ​នា​ថ្ងៃ​ទី ៣ ខែ​សីហា ខាង​មុខ​នេះ ក្រោយ​ពី​ Google បាន​ផ្លាស់​ប្ដូរ​ផែនការ​អស់​ជា​ច្រើន​ដង។

កាល​បរិច្ឆេទ​​នេះ Prosser និយាយ​ថា​ជឿជាក់ ១០០% ថា​ជា​ការ​ពិត ប៉ុន្តែ​រួប​គេ​បាន​បង្ហាញ​ក្ដី​មន្ទិល​ថា​អតិថិជន​នឹង​នៅ​ចាប់​អារម្មណ៍​លើ Google Pixel 4a នេះ​ទៀត​ឬ​អត់ ក្រោយ​ពី​អូស​បន្លាយ​អស់​ពេល​ជា​យូរ​នោះ។

Google Pixel 4a នឹង​មាន​បំពាក់​ដោយ​ឈីប​ Snapdragon 730 ដែល​ឈីប​នេះ​ហាក់​ដូច​ជា​ចាស់​បន្តិច​សម្រាប់​ស្មាតហ្វូន​ធន់​កណ្ដាល ព្រោះ​ថា​បច្ចុប្បន្ន​នេះ​ស្មាតហ្វូន​ធន់​កណ្ដាល​និយម​ប្រើ​ប្រាស់​ឈីប Snapdragon 765G ដូច​ជា OnePlus Nord ជា​ដើម។

បន្ទះ​ឈីប​ Snapdragon 730 ​នឹង​មាន​គួប​ផ្សំ​ដោយ​ RAM ទំហំ ៦GB, អង្គ​ផ្ទុក​ទំហំ​ចាប់ ​ពី​ ៦៤GB, ថ្ម​ទំហំ ៣០៨០mAh អាច​សាក​ល្បឿន ១៨វ៉ាត់ និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ចេញ​ពី​ប្រអប់៕​​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់