• 2020-07-24 04:09:26
  • ព័ត៌មាន

ភ្ញាក់ផ្អើលខ្លាំង បើបានដឹងតម្លៃ Ford F-150 ឆ្នាំ២០២១

  • 2020-07-24 04:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញរថយន្ត F-150 ស៊េរីឆ្នាំ២០២១ ដែលជាភីកអាប់ខ្នាតធំលក់ដាច់បំផុត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Ford F-150 ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៣០ ៦៣៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២០ វាថ្លៃជាងតែ ១៩៥ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ ប្រសិនបើអ្នកបន្ថែមយកជម្រើសប៉ុងពីរ ត្រូវថែមលុយ ៣ ៤៩៥ដុល្លារ ហើយបើយកប្រភេទប្រើ Hybrid ត្រូវថែម ៤ ៤៩៥ដុល្លារទៀត។

យ៉ាងណាមិញ តម្លៃរថយន្ត Ford F-150 ឆ្នាំ២០២១ ត្រឹមខ្ទង់ ៣ម៉ឺនដុល្លារនេះ គឺជាចំណុចទាក់ទាញមួយចំពោះអ្នកចូលចិត្តរថយន្តប្រភេទនេះ។ Ford នឹងបញ្ចេញតម្លៃពេញលេញសម្រាប់ម៉ូដែល F-150 ទាំងអស់ នៅពេលខាងមុខ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់