• 2020-07-22 07:22:58
  • ព័ត៌មាន

Google ដាក់កំណត់ មិនឲ្យស្មាតហ្វូនប្រភេទនេះប្រើ Android 11 ពេញលេញ

  • 2020-07-22 07:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ចាប់​ផ្ដើម​បើក​នូវ​ការ​សាក​ល្បង​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 11 ហើយ​ពេល​នេះ​ឯកសារ​នៃ Device Configuration Guide ដែល​បាន​លេច​ធ្លាយ បាន​បង្ហាញ​អំពី​ដំណឹង​ថ្មី​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។

បញ្ជីនៃកម្មវិធីសម្រាប់ Android Go

ក្នុង​ឯកសារ​មាន​ការ​បញ្ជាក់​ថា​ ឧបករណ៍​ណា​ដែល​ចង់​ប្រើ​ប្រាស់ Android 11 គឺ​ត្រូវ​មាន​ RAM ទំហំ​ធំ​ជាង​ ២GB ឡើង​ទៅ​ ឧបករណ៍​ណា​ដែល​មាន RAM ទំហំ ២GB ឬ​តិច​ជាង​នេះ​ ត្រូវ​ប្រើ​ប្រាស់​នូវ​ Android Go ជំនួស​វិញ។ ការ​ផ្លាស់​ប្ដូរ​ថ្មី​នេះ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​ពី​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ នេះ ពេល​ដែល Android 11 ចាប់​ផ្ដើម​បញ្ចេញ​ឲ្យ​ប្រើ​ជា​សាធារណៈ។

បញ្ជាក់​ដែរ​ថា​ទូរសព្ទ​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ចាស់ ដែល​មាន​ RAM ទំហំ ២GB ត្រូវ​បាន​​លើក​លែង ដែល​មាន​ន័យ​ថា​ពេល​អាប់ដេត​ទៅ​កាន់ Android 11 នឹង​ទទួល​បាន​ប្រព័ន្ធ Android 11 ពេញ​លេញ​ដដែល៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់