• 2020-07-21 03:54:50
  • ព័ត៌មាន

មាន $289 ចាយលើស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក មិនស្រណោះដៃ

  • 2020-07-21 03:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មាន​កញ្ចប់​ថវិកា​ខ្ទង់​ជាង $2០០​ ហើយ​ចង់​បាន​ស្មាតហ្វូន​ស៊េរី​ថ្មី គុណភាព​ល្អ ពណ៌​ត្រូវចិត្ត មាន​អី​ទៅ​ពិបាក អាច​ពិចារណា​ស្មាតហ្វូន​ស៊េរី​ថ្មី ដែល​ទើប​តែ​សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​ថ្មីៗ​នៅ​កម្ពុជា​យើង​គឺ Huawei nova 7i LUXURY ពណ៌​ប្រាក់​ទឹកកក បំពាក់​កាមេរ៉ា​ AI ភ្នែក​បួន 48MP សាក​ថ្ម10នាទីលេង​ជាប់​លើស3ម៉ោង និង​បច្ចេកវិទ្យា​ទំនើប​សម្បូរ​បែប​ចុង ក្រោយ​សម្បូរ​បែប។

HUAWEI nova 7i LUXURY ត្រូវ​បាន​ក្រុមហ៊ុន​ហួវៃ​កំណែ​អាប់ដេត​ពី nova 7i ​ជា​មួយ​នឹង​​ពណ៌​​​ថ្មី​ស៊ីវិល័យ បែប​អេឡេហ្គង់​គឺ​ពណ៌​ប្រាក់​ទឹកកក មាន​កាមេរ៉ា​ក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់​ក្រឡែត​សព្វ​វត្ថុ​ក្នុង​រូបភាព​ដែល​ចង់​ផ្តិត​យក ជាមួយ​នឹង​មុខងារ Ultra Clarity Mode។ សម្រាប់​ពេល​យប់​វិញ អ្នក​ប្រើប្រាស់​កាន់​តែ​អស់​បារម្ភ​ក្នុង​ការ​ផ្តិត​យក​រូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬ​មនុស្ស​ជា​ទីស្រឡាញ់ បាន​ច្បាស់​ស្អាត​គ្មាន​គ្រាប់អ៊ុច ជាមួយ​នឹង​មុខងារ​បច្ចេកវិទ្យា​ថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។

កាមេរ៉ាទី​2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជា​កាមេរ៉ា​សម្រាប់​ថត​ប្លង់​ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាច​ថត​រូបភាព ទេសភាព ទិដ្ឋភាព​ទីក្រុង និង​ការ​ជួបជុំ​មិត្តភក្តិ​ក្រុម​គ្រួសារ​បាន​កាន់​តែ​ទូលាយ និង​បាន​កាន់​តែ​ច្រើន​គ្នា​រហូត​ដល់​ទៅ 140%។ កាមេរ៉ា​ទី​3 បំពាក់​នូវ​ឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់​ថតរូប​ជិត​ៗរហូត​ដល់ទៅ 4cm ដែល​នឹង​ផ្តល់​នូវ​ការ​ថត​រូបភាព​តាម​ទូរសព្ទ​ដៃ​កាន់​តែ​រស់​រវើក។ សម្រាប់​កាមេរ៉ាទី​4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់​បច្ចេកវិទ្យា AI depth perception សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាង​ក្រោយ Bokeh ធ្វើ​ឲ្យ​រូបភាព​ដែល​ផ្តិត​ចេញ​មក​កាន់​តែ​ទាក់ទាញ និង​លេចធ្លោ​បំផុត។

nova 7i មាន​កាមេរ៉ា​ទម្លុះ​អេក្រង់​ថតរូប​ស៊ែលហ្វី​ច្បាស់​ស្អាត​នៅ​ពេល​យប់​ជាមួយ​នឹង​មុខងារ Super Night Selfie 2.0 Mode ភ្ជាប់​បច្ចេកវិទ្យា Multi-Frame សម្គាល់​ការ​ថត​គ្រប់​សណ្ឋាន និង​ផ្តល់​ពន្លឺ​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ថត​ស៊ែលហ្វី​ពេល​យប់ ហើយ​រូបភាព​មួយ​សន្លឹកៗ​ដែល​ផ្តិត​ចេញ​មក​ភ្លឺ​ស​ស្អាត​បែប​ធម្មជាតិ។ ជា​ពិសេស​បច្ចេកវិទ្យា​ AIជំនួយ​ការ​ថតរូប​ស៊ែលហ្វី អាច​កំណត់​សម្គាល់​មុខ​មនុស្ស ស្រមោល និង​ពន្លឺ​ធ្វើ​ឲ្យ​រូបថត​ស៊ែលហ្វី​បែប Portrait កាន់​តែ​អេម។

HUAWEI nova 7i LUXURY ពណ៌​ប្រាក់​ទឹកកក បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស​ឈាន​មុខ​គេ Huawei Super Charge កម្លាំង​សាក​ថ្ម​ធំ​ទំហំ​ 40វ៉ាត់ សាក​ថ្ម10នាទី​លេង​ជាប់​បាន​ 3​ម៉ោង ភ្ជាប់ Huawei AppGallery អាច​ដោន​ឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់​ម្ហូប​តាម App Food Panda, Bloc Delivery, eGets ទិញ​ទំនិញ​តាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធី​កក់ TADA, WeGo, SmartRide, ឬ​រៀន​តាម​អនឡាញ E-school Cambodia និង Zoom ម៉ា​ឆ្ងាញ់ រហ័ស​រលូន​ឥតទាក់។

HUAWEI nova 7i LUXURY ពណ៌​ប្រាក់​ទឹកកក មាន​អេក្រង់​លាត​ពេញ​ទំហំ 6.4 អ៊ីញ ជា​ប្រភេទ​អេក្រង់ LTPS IPS LCD ដែល​ទ្រទ្រង់​នូវ​ពណ៌​ចំនួន 16 លាន និង​កម្រិត​ភាព​ច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់​នូវ​បន្ទះ​ឈីប Kirin 810 ភ្ជាប់​បច្ចេកវិទ្យា​ខួរ​ក្បាល​ឆ្លាត​វៃ NPU បច្ចេកវិទ្យា AI ប្រើ​ប្រាស់​សេន​ស័រ ISP+IVP image សម្រាប់​ការ​បន្ថយ​គ្រាប់​អ៊ុច​ជា​មួយ​តុល្យភាព GPU Turbo ជំនាន់​ថ្មី​សម្រាប់​ជំនួយ​ការ​លេង​ហ្គេមជា​មួយ HD Graphics ​ហើយ​និង​ Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។

ស្មាតហ្វូន​នេះ​នៅ​តែ​រក្សា​នូវ​រន្ធ​ដោតកាស​ស្តាប់ 3.5mm Audio Jack និង​ប្រព័ន្ធ​ទំនាក់ទំនង​ដូច​ជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និង​រន្ធ​សាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែម​ពី​នេះ​ទៀត​នោះ ស្មាតហ្វូន​នេះ​មាន​សេនស័រ​ជា​ច្រើន​ទៀត​ដូច​ជា accelerometer, proximity, compass និង​ថាមពល​ថ្ម​ទំហំ 4200 mAh ជាមួយ​នឹង​ការ​ទ្រទ្រង់​នូវ​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​លឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនហួវៃក៏បង្ហាញនូវសម្មិតិផលថ្មី Laptop កុំព្យូទ័រយួរដៃ Huawei Matebook D14 កំពូលស្តើង អេក្រង់លាតពេញគែម មានកម្រិតបង្ហាញ FullView Display (84% Screen-Ratio ) កាមេរ៉ាបង្កប់ខ្លួននៅក្នុង Keyboard ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយ៉ៅដៃដោះសារ ទ្រទ្រង់ការចែករំលែកអេក្រង់ Huawei Share ឆ្នាំងសាកតូចប៉ុន្តែសាកថ្មរហ័សជាមួយនឹងល្បឿនសាកថ្ម 65W រ៉េម 8G+512SSD ដំណើរការលឿន រលូនឥតទាក់។ ក្រុមហ៊ុនលក់ចេញ Huawei Matebook D14 ក្នុងតម្លៃពិសេសត្រឹមតែ $649 បន្ថែមនូវកាបូបស្ពាយតម្លៃ $35 និង Huawei Mouse តម្លៃ $20។

សរុបមកជ្រើសរើសស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តម្លៃ $289 ពិតជាមិនស្តាយលុយព្រោះ បានទាំងកាដូបន្ថែមច្រាសដុសធ្មេញឆ្លាតវៃតម្លៃ $39 បានទាំងស្មាតហ្វូនពណ៌ស្អាតត្រូវចិត្ត ត្រូវបេះដូង កាមេរ៉ាថតរូបស្អាតកប់កម្រិតអាជីពទាំងមុខទាំងក្រោយ ថ្មកាន់បានយូរ សាកថ្មរហ័ស40វ៉ាត់៕

មតិយោបល់