• 2020-07-21 02:20:25
  • ហាងឆេងផលិតផល

មកមើលតម្លៃម៉ូតូ Honda ADV 150 ២០២០ នៅសល់ប៉ុន្មានព្រឹកនេះ?

  • 2020-07-21 02:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូអូតូបែប Off-road Honda ADV 150 ឆ្នាំ ២០២០ ដែលចេញលក់នៅលើទីផ្សារអាចថាជាគូប្រជែងជាមួយ Honda PCX ដោយមានអ្នកនិយមជិះមិនចាញ់គ្នាឡើយ។

Honda ADV 150 ស៊េរីឆ្នាំ ២០២០ នេះមានកម្លាំងម៉ាស៊ីនដូចគ្នា ជាមួយម៉ូតូ Honda PCX 150 ដែលមានតម្លៃមិនចាញ់គ្នាឡើយ។ បច្ចុប្បន្ន ADV 150 ឆ្នាំ ២០២០ មានតម្លៃខ្ទង់ ៤ ២៥០ដុល្លារ ខណៈតម្លៃ Honda PCX ឆ្នាំ ២០២០ បច្ចុប្បន្នខ្ទង់ ៤ ២០០ដុល្លារ (តម្លៃអាចខុសគ្នាបន្តិចបន្តួចនៅតាមហាង)។

Honda ADV 150ស៊េរីឆ្នាំ ២០២០ ប្រើប្រាស់អំពូលភ្លើងមុខក្រោយប្រើប្រាស់បច្ចេកវិទ្យា LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗ, មានធុងប្រេងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ជាដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃទីផ្សារក្នុងស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់