- 2020-07-21 01:57:19
- ព័ត៌មាន
មើលតួលេខទើបដឹងថា iPhone SE ថ្មី អូសទាញអ្នកប្រើ Android ច្រើនលើសធម្មតា
- 2020-07-21 01:57:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតួលេខទើបដឹងថា iPhone SE ថ្មី អូសទាញអ្នកប្រើ Android ច្រើនលើសធម្មតា
ចន្លោះមិនឃើញ
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានប៉ាន់ស្មានថាចំនួនលក់នៃស្មាតហ្វូនលើទីផ្សារសហរដ្ឋអាមេរិកក្នុងត្រីមាសទី២ ឆ្នាំ ២០២០ មានការធ្លាក់ចុះ ២៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩។
សម្រាប់ក្រុមហ៊ុន Apple ចំនួនលក់មានការថយចុះប្រមាណ ២៣% ដោយមាន iPhone SE ថ្មី ជួយទប់ទល់មិនឲ្យធ្លាក់ចុះខ្លាំង។ iPhone SE បានជួយ Apple បង្កើនចំនួនលក់អំឡុងពេលជួបវិបត្តិកូវីដ១៩ ហើយថែមទាំងអាចអូសទាញអ្នកប្រើប្រាស់ Android បានច្រើនខុសពីធម្មតាទៀតផង។ ក្នុងត្រីមាសទីពីរមានអ្នកទិញ iPhone SE នៅអាមេរិកប្រមាណ ២៦% ជាអ្នកធ្លាប់ប្រើស្មាតហ្វូន Android។
ចំណែក Samsung ឯណោះវិញ ចំនួនលក់មានការធ្លាក់ចុះត្រឹម ១០% ប៉ុណ្ណោះ ដោយមានការលក់លើអនឡាញបានច្រើនខ្លាំង។ ប៉ុន្តែចំនួនលក់នៃត្រកូល Galaxy S20 ក្នុងរយៈពេល ៤ខែដំបូងក្រោយពីការចេញលក់ មានទាបជាង Galaxy S10 ប្រមាណ ៣៨%។ អ្នកវិភាគបានព្យាករណ៍ថាចំនួនលក់ S20 អាចនឹងឡើងវិញនៅត្រីមាសទីបី។
ក្រុមហ៊ុនផ្សេងៗដូច Alcatel មានការធ្លាក់ចុះចំនួនលក់ ១១%, LG ធ្លាក់ចុះ ៣៥% ចំណែក OnePlus Motorola និង ZTE សុទ្ធតែធ្លាក់ចុះចំនួនលក់ជាង ៦០% ធៀបនឹងឆ្នាំមុន៕