• 2020-07-20 08:21:50
  • ព័ត៌មាន

កូនស្រី​ពៅ Steve Jobs ស្រស់ស្អាតមិនធម្មតា តែមានដុង​ខុស​ពី​ឪពុក!

  • 2020-07-20 08:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steve Jobs ​បាន​ជួយ​ជ្រោមជ្រែង Apple រហូត​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​មាន​ទ្រព្យ​តម្លៃ ១ ទ្រីលាន​ដុល្លារ។ ក្រោយ​មរណភាព​របស់​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​យក្ស​អាមេរិក ទ្រព្យសម្បត្តិ​គ្រួសារ​របស់​លោក​បច្ចុប្បន្ន​មាន​ប្រមាណ ២១,៥ ពាន់​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី Forbes។

Steve មាន​កូន​ស្រី ៣ នាក់ និង​កូន​ប្រុស ១ នាក់។ និយាយ​ពី​កូន​ស្រី​ពៅ​របស់លោកមាន​ឈ្មោះ​ថា​Eve Jobs មានវ័យ ២០។

Eve Jobs បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​​ល្បី​បំផុត​លំដាប់​ទី ៥ របស់​ពិភពលោក Stanford University ក៏ជា​សាលា​​ដែល​​ឪពុក​ម្តាយ​របស់​នាង​បាន​ជួប​គ្នា។ នាង​នឹង​បញ្ចប់​ការ​សិក្សា​នា​ឆ្នាំ ២០២១។ បើ​ផ្អែក​តាម​ជីវប្រវត្តិ​បង្ហោះ​ក្នុង​គណនី Instagram។

ទេពកោសល្យ​ពិសេស​របស់ Eve Jobs គឺ​កីឡា​ជិះ​សេះ ដោយ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន នាង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ CSI 3 Grand Prix នៅ​ Split Rock Jumping Tour ក្នុង​រដ្ឋ Kentucky សហរដ្ឋអាមេរិក ជាមួយ​ទឹក​ប្រាក់ ១៣០ ០០០ ដុល្លារ។ ខែ​សីហា​ឆ្នាំ​ដដែល នាង​ក៏​បាន​ផ្តួល​ជើង​ខ្លាំង​អ្នក​ជិះ​សេះ​ឯ​ទៀត រហូត​ទទួល​ប្រាក់​រង្វាន់ ១០០ ០០០ ដុល្លារ ក្នុង​ការ​ប្រកួត​មួយ​នៅ​ប្រទេស​កាណាដា។

Beautiful training day with @new.kells.farm and Voltaire ?

A post shared by Eve Jobs (@evecjobs) on

នាង​ធ្លាប់​បញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ ២០១៦ ថា៖ "វា​ជា​ការ​ល្អ​ណាស់​ក្នុង​ការ​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង ប៉ុន្តែ​អ្នក​ត្រូវ​តែ​ស្ថិត​ក្នុង​កម្រិត​កំពូល​មួយ​ក្នុង​ការ​ប្រកួត ដោយ​វា​ក៏​បាន​បង្រៀន​ខ្ញុំ​ពី​ភាព​ឯករាជ្យ ការ​លះបង់​និង​ការ​ព្យាយាម​ដែល​ខ្ញុំ​អាច​អនុវត្ត​បាន​ទៅ​គ្រប់​ជ្រុង​នៃ​ជីវិត​របស់​ខ្ញុំ"។

ជំនាញ​ជិះ​សេះ​របស់​កូន​ស្រី​ស្ថាបនិក Apple ក៏​មាន​ការ​ប្រកួតប្រជែង​ជាមួយ​កូន​ស្រី​ស្ថាបនិក Microsoft លោក Bill Gate ដោយ​ក្មេង​ស្រី Jennifer វ័យ ២១ ឆ្នាំ​ក៏​មាន​ទេពកោសល្យ​ក្នុង​វិស័យ​កីឡា​ប្រណាំង​សេះ​នេះ​ដូច​គ្នា។

ក្រឡេក​ទៅ​អ្នក​ស្រី Laurene Powell Jobs ភរិយា​របស់​លោក Steve Jobs កាល​ពី​ឆ្នាំ ២០១៦ បាន​ចំណាយ​ប្រាក់​ប្រមាណ ១៥,៣ លាន​ដុល្លារ​ ទិញ​ដី​ទំហំ ៣,៥ Acre (រង្វាស់​ដី​អង់គ្លេស) បើក​កសិដ្ឋាន​ចិញ្ចឹម​សត្វ​នៅ​រដ្ឋ Florida។

គួរ​បញ្ជាក់​ថា លោក Steve Jobs បាន​ទទួល​មរណភាព​នា​ថ្ងៃ​ទី ៥ តុលា ឆ្នាំ ២០១១ ដោយ​សារ​ជំងឺ​មហារីក។

ប្រភព៖ CNBC ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់