• 2020-07-20 01:19:11
  • ព័ត៌មាន

ទីផ្សារទូរសព្ទធំលេខ២ ថយចុះចំនួនលក់រហូតដល់ពាក់កណ្ដាល នៅត្រីមាសទីពីរ

  • 2020-07-20 01:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មី​នេះ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Canalys បាន​បញ្ចេញ​តួលេខ​ប្រចាំ​ត្រីមាស​ទី ២ ឆ្នាំ ២០២០ អំពី​ទីផ្សារ​ស្មាតហ្វូន​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ជា​ទីផ្សារ​ធំ​ទីពីរ​ក្នុង​លោក។

នៅ​​ក្នុង​ត្រីមាស​ទី​ពីរ​ ពេល​ដែល​ប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដោយ​មាន​អនុវត្តន៍​វិធានការ​បិទ​ខេត្ត/ក្រុង​នោះ ទីផ្សារ​ស្មាតហ្វូន​នៅ​ឥណ្ឌា​បាន​ធ្លាក់​ចុះ ៤៨% ធៀប​នឹង​ឆ្នាំ​មុន ពោល​ធ្លាក់​ចុះ​ពី ៣៣​លាន​គ្រឿង មក​នៅ​ត្រឹម ១៧,៣​លាន​គ្រឿង។

​Xiaomi ជា​អ្នក​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ ដែល​លក់​បាន ៥,៣​លាន​គ្រឿង កាន់​កាប់​ចំណែក​ទីផ្សារ ៣០,៩%។ យ៉ាងណាក្ដី​ចំនួន​លក់​នេះ​គឺ​ថយ​ចុះ ៤៨% បើ​ធៀប​នឹង​ឆ្នាំ​មុន​លក់​បាន ១០,៣​លាន​គ្រឿង។ បន្ទាប់​ពី Xiaomi មាន vivo លក់​បាន ៣,៧​លាន​គ្រឿង (-៣៦%), Samsung លក់​បាន ២,៩​លាន​គ្រឿង (-៦០%), OPPO លក់​បាន ២,២​លាន​គ្រឿង (-២៧%) និង realme លក់​បាន ១,៧​លាន​គ្រឿង (-៣៥%)៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់