• 2020-07-17 06:20:16
  • ផលិតផលថ្មី

កុំព្យូទ័រ MSI Prestige 14 ទម្ងន់ឡើងស្រាល ប៉ុន្តែសមត្ថភាពខ្លាំងសម្បើម

  • 2020-07-17 06:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Prestige គឺជាត្រកូលកុំព្យូទ័រដែលមានរូបរាងស្ដើង និងមានទម្ងន់ស្រាល។ ក្រុមហ៊ុន MSI នៅកម្ពុជា បាននាំយកនូវម៉ូដែល Prestige 14 មកដាក់លក់លើទីផ្សារក្នុងស្រុក ដែលមានសមត្ថភាពខ្លាំងអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។

MSI Prestige 14 គឺមានបំពាក់ដោយ CPU 10th Gen. Intel® Core™ i7-10510U ជា CPU ជំនាន់ចុងក្រោយរបស់ Intel ដែលគួបផ្សំមកជាមួយ RAM ទំហំ ៨GB ជាប្រភេទ DDR4-2666Hz និងអង្គផ្ទុកប្រភេទល្បឿនលឿន ដែលមានទំហំធំ 512GB NVMe PCIe SSD ហើយវាមានប្រើប្រាស់ក្រាហ្វិកជាប្រភេទ GeForce® MX250 ដែលមានទំហំ 2GB GDDR5។

លក្ខណៈសម្បត្តិដែលរៀបរាប់ខាងលើនេះអាចឲ្យ MSI Prestige 14 ដំណើរការកម្មវិធីធំៗបានយ៉ាងរលូន មានដូចជាកម្មវិធី Photoshop, កម្មវិធី Lightroom, កម្មវិធីកាត់តវីដេអូ Premire Pro, កម្មវិធីសរសេរកូដ Visual Studio និងកម្មវិធី SketchUp ជាដើមផងដែរ ដូច្នេះវាសក្តិសមបំផុតសម្រាប់ Content Creator គ្រប់ៗរូប។

អេក្រង់របស់ Prestige 14 គឺមានទំហំ 14អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត FHD (1920x1080) និងមាននូវ IPS-Level ផងដែរ។ វាមានវិមាត្រ 319 x 215 x 15.9 ម.ម ដែលមានទម្ងន់ត្រឹម 1.29គីឡូក្រាម ងាយស្រួលយកតាមខ្លួនបំផុត។

លក្ខណៈសម្បត្តិផ្សេងទៀតរបស់ MSI Prestige 14 មានដូចជាកាមេរ៉ា Webcam កម្រិត HD, មានភ្លើងបំភ្លឺជាប់ Keyboard, ប្រើនូវ Wi-Fi 802.11 ac និង Bluetooth ជំនាន់ទីប្រាំ, រន្ធបំពងសំឡេងមានចំនួនពីរ, រន្ធ Type-A ចំនួនពីរ, រន្ធដោត SD Card Reader, រន្ធ Type-C ចំនួនបី និងមានថ្មទំហំ 52Wh ដែលមានដុំសាកកម្លាំង 90W។

គួរដឹងថា MSI Prestige 14 ដែលលក់នៅកម្ពុជាមានជម្រើសពណ៌ស្រស់ស្អាតចំនួនពីរគឺពណ៌ស និងពណ៌ទឹកប៊ិច ដែលស្រស់ស្អាតម្យ៉ាងម្នាក់ ហើយវាមានដាក់លក់ក្នុងតម្លៃ 1149ដុល្លារ

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ទំព័រ ៖ Facebook MSI Cambodia(KH) រឺក៏ https://www.msi.com/Content-Creation/Prestige-14-A10X ហើយ​អតិថិជនអាចរកទិញ MSI Prestige 14 បាននៅតាមហាងជាដៃគូរបស់ MSI ដែលមានបង្ហាញក្នុងវិបសាយនេះ ៖ msi.com/service/wheretobuy/#105,3

ខាងក្រោមនេះជាលក្ខណៈសម្បត្តិលម្អិតរបស់ MSI Prestige 14 ៖

អត្ថបទ៖ សុខហេង

មតិយោបល់