• 2020-07-16 07:22:15
  • ព័ត៌មាន

ទីបំផុតស្គាល់ឈ្មោះផ្លូវការ របស់ក្រុមហ៊ុនរថយន្តធំលំដាប់ទី ៤ក្នុងលោក

  • 2020-07-16 07:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​តុលា ឆ្នាំ ២០១៩ ក្រុមហ៊ុន Fiat Chrysler Automobiles បាន​ប្រកាស​ថា​រួបរួម​គ្នា​ជា​មួយ​នឹង​ក្រុមហ៊ុន​រថយន្ត​បារាំង​ Groupe PSA។ នៅ​ពេល​នេះ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​​ប្រកាស​អំពី​ឈ្មោះ​ថ្មី​ក្រោយ​ការ​រួបរួម​គ្នា ដែល​នឹង​មាន​ឈ្មោះ​ថា Stellantis។

​ឈ្មោះ​​ថ្មី Stellantis នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​តំណាង​ឲ្យ​ក្រុមហ៊ុន​ថ្មី​ដែល​​រួបរួម​ឡើង​ក្រោយ​ក្រុមហ៊ុន​រថយន្ត​ធំៗ​ទាំង​ពីរ ហើយ​ជំហាន​បន្ទាប់​គឺ​ទាក់ទង​នឹង​ការ​បង្កើត​ឡូហ្គោ​ថ្មី​សម្រាប់​ក្រុមហ៊ុន Stellantis។ គួរ​បញ្ជាក់​ថា​ឡូហ្គោ​នៃ​ម៉ាក​យីហោ​រថយន្ត​ដែល​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់ Stellantis នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​រក្សា​នៅ​ដូច​ដើម​ដដែល។

​ការ​រួម​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​រំពឹង​ថា​នឹង​សម្រេច​រួច​រាល់​នៅ​ត្រីមាស​ទី​មួយ នា​ឆ្នាំ ២០២១ ដែល​ពេល​នោះ Stellantis នឹង​ក្លាយ​ជា​រថយន្ត​​ធំ​ជាង​គេ​ក្នុង​លោក​លំដាប់​ទី ៤ បើ​ផ្អែក​លើ​ចំនួន​លក់​សរុប​​របស់​ Fiat Chrysler Automobiles និង Groupe PSA៕​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់