• 2020-07-16 01:34:15
  • ព័ត៌មាន

ប៉ុន្មានម៉ោងមុនគណនី Twitter របស់ Apple និងបុគ្គលល្បីជាច្រើន ត្រូវជនអនាមិក Hack បាន

  • 2020-07-16 01:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានម៉ោងមុននេះគណនី Twitter របស់ក្រុមហ៊ុនធំៗ ព្រមទាំងអ្នកល្បីៗមួយចំនួនដូចជា Apple, Uber, Bill Gates, Jeff Bezos, Elon Musk និង Barack Obama ត្រូវបានជនអនាមិកជ្រៀតចូល។ ការវាយប្រហារនេះ អាចចាត់ទុកជាការវាយប្រហារខ្នាតធំមួយ ដែលមានផែនការច្បាស់លាស់ ព្រោះគណនីដែលរងការប៉ះពាល់បានបង្ហាញសារស្រដៀងៗគ្នាទាក់ទងនឹងការផ្ញើលុយ Bitcoin ឱ្យពួកគេ ១០០០ ដុល្លារហើយគេនឹងផ្ញើឱ្យវិញមួយជា២ដង ឬ ២០០០ ដុល្លារ។

រូបភាព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

បច្ចុប្បន្នក្រុមហ៊ុន Twitter បានខិតខំប្រឹងប្រែងទាញយកគណនីទាំងនោះពីក្រុមអ្នកវាយប្រហារវិញ ហើយក្រុមហ៊ុនក៏កំពុងធ្វើការស្រាវជ្រាវដើម្បីកែសម្រួលបញ្ហានេះផងដែរ។

ទោះជានៅប្រទេសកម្ពុជាយើងមិនសូវជាមានអ្នកប្រើប្រាស់ Twitter ច្រើនក៏ដោយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នចំពោះការឆបោកនេះ ព្រោះជនខិលខូចអាចប្តូរយុទ្ធសាស្ត្រពីការប្រើប្រាស់កម្មវិធី Twitter ទៅប្រើកម្មវិធី Facebook ដែលកំពុងមានការពេញនិយមនៅប្រទេសយើងនោះ។ សូមបងប្អូនមានការពិភាក្សា ឬតេបញ្ជាក់អត្តសញ្ញាណមុននឹងធ្វើការឆ្លើយតប ទាក់ទងនឹងការសុំឱ្យផ្ញើលុយតាមរយៈបណ្តាញទំនាក់ទំនងសង្គមណាមួយនោះ៕

អត្ថបទ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

មតិយោបល់