- 2020-07-14 08:03:43
- ព័ត៌មាន
ម៉ាកទូរសព្ទមួយទៀត នឹងប្រកាសចេញបច្ចេកវិទ្យាសាកថ្ម 125W ក្នុងសប្ដាហ៍នេះដែរ
- 2020-07-14 08:03:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាកទូរសព្ទមួយទៀត នឹងប្រកាសចេញបច្ចេកវិទ្យាសាកថ្ម 125W ក្នុងសប្ដាហ៍នេះដែរ
ចន្លោះមិនឃើញ
ក្រោយពីម៉ាកយីហោ iQOO បានប្រកាសអំពីបច្ចេកវិទ្យាសាកថ្មកម្លាំង 120W និង OPPO ត្រៀមប្រកាសចេញបច្ចេកវិទ្យាសាកថ្មកម្លាំង 125W នាថ្ងៃទី ១៥ ខែកក្កដានេះ ម៉ាកយីហោមួយទៀតគឺ realme បានឲ្យដឹងថានាថ្ងៃទី ១៦ ខែកក្កដា ក្រុមហ៊ុននឹងប្រកាសចេញបច្ចេកវិទ្យាសាកថ្មកម្លាំង 125W នឹងគេដែរ។
ការហក់លោតទៅកាន់ 125W គឺស្មើនឹងពីរដងនៃបច្ចេកវិទ្យាសាកថ្ម SuperDart 65W ដែល realme បានដាក់លើ X50 Pro 5G។ តាមការសាកល្បងរបស់ Android Authority បានឲ្យដឹងថា ថ្មទំហំ 4200mAh របស់ X50 Pro 5G ចំណាយពេលត្រឹម ៣០នាទី អាចសាកពេញ ១០០%។
គួរដឹងថាបច្ចេកវិទ្យាសាកថ្មកម្លាំង 120W ដែល vivo បានប្រកាសចេញម្សិលមិញនេះ ប្រើពេលត្រឹម ១៥នាទី អាចសាកថ្មពេញបាន ១០០%៕