- 2020-07-14 02:24:27
- ព័ត៌មាន
មើលគេសាកថ្មទូរសព្ទត្រឹម ១៥នាទីពេញ ដោយប្រើបច្ចេកវិទ្យាសាក 120W
- 2020-07-14 02:24:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលគេសាកថ្មទូរសព្ទត្រឹម ១៥នាទីពេញ ដោយប្រើបច្ចេកវិទ្យាសាក 120W
ចន្លោះមិនឃើញ
ម្សិលមិញនេះម៉ាកយីហោ iQOO ដែលស្ថិតក្រោមការកាន់កាប់របស់ vivo បានបង្ហាញចេញជាផ្លូវការនូវបច្ចេកវិទ្យា Super FlashCharge 120W ជាបច្ចេកវិទ្យាសាកថ្មទូរសព្ទកម្លាំង 120W ដោយរំពឹងថានឹងបង្ហាញវត្តមានលើស្មាតហ្វូនចាប់ពីដើមខែសីហាខាងមុខ។
ពេលនេះវិបសាយ Android Authority បានបង្ហាញចេញវីដេអូអំពីបច្ចេកវិទ្យាសាកថ្មកម្លាំង 120W របស់ iQOO ដោយក្នុងវីដេអូមានបង្ហាញថាប្រើពេលត្រឹម ៥នាទី អាចសាកថ្មបានដល់ ៥០% ហើយ ១០នាទី សាកបាន ៨០% និង ១៥នាទី សាកបានពេញ ១០០%៕